ស្រងាកចិត្ត! យើងរវល់តែរាំបទសត្វ ចំណែក ថៃគេដាក់សំលៀកបំពាក់ប្រពៃណីឲ្យជួលស្លៀកនៅប្រាសាទបុរាណ

3520 Views
March 29, 2018

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតែលំហូរចូលនៃវប្បធម៌បរទេស យុវវ័យខ្មែរជាច្រើនបានឈ្លក់វង្វេងនឹងវប្បធម៌គេ ហើយភ្លេចខ្លួន មិនបានជួយអភិរក្សវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងឡើយ។

 

 

 

 

 

 

 

ស្របពេលដែលប្រទេសជិតខាងយើងដែលមានប្រពៃណី វប្បធម៌ស្រដៀងគ្នា គេដើរទៅមុខ ដូច្នេះយើងកុុំខឹងសម្បារនឹងគេអី គួរតែសរសើរគេទៅវិញ ដែលចេះអភិរក្ស ថែរក្សាវប្បធម៌គេឲ្យបានគង់វង្ស និង ផ្សព្វផ្សាយទៅកាន់ពិភពលោកនោះ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ថៃកំពុងតែមានរឿងភាគដ៏ល្បីមួយ មានចំណងជើងថា «បុពេ្វសន្និវាស» ដែលរឿងនេះមានប្រជាប្រិយភាពខ្លាំង រហូតភ្ញៀវទេសចរសម្រុកទៅទស្សនាប្រាសាទបុរាណនៅក្រុងអយុធ្យា ដែលជាទីតាំងថតនៃរឿងនេះ។

 

 

 

 

 

 

 

មិនតែប៉ុណ្ណោះ បើតាមគណនីហ្វេសប៊ុកមួយឈ្មោះលោក Tara Om បានចែករំលែកថា ថៃមិនត្រឹមតែបើកទទួលភ្ញៀវទេសចរនៅប្រាសាទនោះទេ ថែមទាំងដាក់ជួលសំលៀកបំពាក់ប្រពៃណីឲ្យអតិថិជនជួលស្លៀកហើយថតថែមទៀត។

 

 

 

 

 

 

 

យើងឃើញហើយបានត្រឹមតែស្រងាកចិត្ត ហើយក៏សរសើរគេដែរ ដែលថៃគេចេះឆ្លៀតឱកាសនេះ​ រកបានទាំងចំណូល ហើយផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីទៀតផង។ ចុះប្រិយមិត្តគិតយ៉ាងណាដែរ?

 

 

 

 

 

 

Facebook Comment

Related Articles