អុញនោះម្ចាស់បទ “ស្រលាញ់ស្រីស្លៀកខោរហែក” និយាយថាចំណាយលុយខ្លួនឯង ផលិតMV
ក្រោយមានការប្រកាសនៅលើទំព័រហ្វេស ប៊ុក ផ្លូវការណ៍របស់ផលិតកម្ម X ថាតារា ចម្រៀងពន្លកថ្មី ថេវ៉ា និងជាម្ចាស់បទ “ស្រលាញ់ស្រីស្លៀកខោរហែក” ជាសត្វក្រពើ រួចមកពេលនេះខាងសាម៉ីខ្លួនដែលត្រូវបានគេដាក់រហ័សនាមបានចេញវីឌីអូតបតហើយ។



នៅក្នុងវីឌីអូដែលតារាចម្រៀងវ័យក្មេងរូបនេះបានលើកឡើងគឺលោកបានបញ្ជាក់ថារាល់ការចំណាយក្នុងការផលិត MV នៃបទចម្រៀងរបស់ខ្លួនគឺ ថេវ៉ាជាអ្នក រ៉ាប់រ៉ងទាំងអស់។


យ៉ាងណាមិញការលើកឡើងបងស្រាយបែបនេះបន្ទាបបីខាងផលិតកម្ម X បាន បង្ហាញថា បានចំណាយលុយអស់រាប់ម៉ឺនដុល្លាដើម្បីឲ្យតារាចម្រៀង ថេវ៉ាបាន ល្បីល្បាញ។


គួរបញ្ជាក់ថាការពិតនៅមិនទាន់ដឹងថាយ៉ាងណានោះទេ ស្របពេលដែល ខាងផលិតកម្ម ក៏ដូចជាតារាចម្រៀងផ្ទាល់ បានបង្ហាញសារវាយប្រហារគ្នា ទៅវិញទៅមក ដោយរឿងដើមចងដំបូងកឺកើតចេញពីទំនាស់ផ្ទៃក្នុងរហូត ខាងផលិតកម្មបានហៅតារាចម្រៀងខ្លួនថាជាសត្វក្រពើ៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់