កំឡុងមានជម្ងឺជាទម្ងន់លោកតាវីតាមីនសេបានទៅខេត្តមួយក្នុងស្រុក មើលលោកសរសេរហើយចង់ស្រក់ទឹកភ្នែក

881 Views
March 30, 2018

លោក មឿន សាមឿត ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ថា ជាលោក តា វីតាមីនសេ តារាកំប្លែងជើងចាស់របស់ប្រទេសខ្មែរបានទទួលមរណៈភាពកាលពី យប់ថ្ងៃទី ២៩ ឈានចូល ៣០ ម្សិលមិញ បានបន្សល់ភាពអាឡោះអាឡៃយ៉ាងខ្លាំង សម្រាប់ អ្នករួមអាជីព និងមហាជនទូទាំងប្រទេសដែលគាំទ្រលោកតា។

 

 

 

 

 

 

 

 

 

 

ជាមួយជាគ្នាមហាជនស្ទើរតែទប់ទឹកភ្នែកមិនបាននៅពេលដែលពួកគេបានចូលទៅ គណនីហ្វេសប៊ុករបស់លោកតាវីតាមីនសេ ដោយក្នុងនោះលោកតាបាន ទៅកាន់ខេត្តសៀមរាប អង្គរ និងបានផ្តិចយករូបភាពសម្រាប់ដាក់ជា Profile មួយសន្លឹក អមជាមួយនឹងការសរសេរថា ៖ “ ទឹកដីអង្គរដ៏ត្រជាក់ត្រជុំ!!!”។

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាលោកតា វីតាមីនសេ បានទទួលមរណៈភាពកាលពីយប់ម្សិលមិញនេះ បន្ទាប់ពីគ្រូពេទ្យទាំងក្នុងស្រុក និងក្រៅស្រុកអស់លទ្ធភាពនឹងព្យាបាលលោកតា រហូតមកទល់នឹងពេលនេះមានសិល្បៈករ និងមហាជនជាច្រើនបាននាំគ្នាទៅជូន ដំណើរលោកតាជាលើកចុងក្រោយដោយភាពអាឡោះអាឡៃ និងក្តុកក្តួលបំផុត ដែលបានបាត់បង់តារាកំប្លែងជើងចាស់ដ៏ល្បីរបស់ប្រទេសខ្មែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដោយ៖ វិសាល

ប្រភព៖ ហ្វេស ប៊ុកលោកតា វីតាមីនសេ

Facebook Comment

Related Articles