លោកចោរឡូយហួស! ឆក់ទូរស័ព្ទបានសម្រេច មកផុសអួតលើហ្វេសប៊ុក កម្មពៀរទាន់ហន់មែន!
ជារឿងមួយដ៏គួរឲ្យហួសចិត្ត និង អស់សំណើច ដែលចោរឆក់ដ៏សកម្មមួយក្រុម នៅរាជធានីភ្នំពេញ បានធ្វើទង្វើដ៏ល្ងង់ខ្លៅបន្ទាប់ពីឆក់បានសម្រេច។


ពួកចោរដៃដល់មួយក្រុមនេះ មានគ្នា៣នាក់ ត្រូវបានគេដឹងថា ឆក់ទូរស័ព្ទ ឆក់កាបូប អស់ច្រើនករណីមកហើយ។ ចុងក្រោយ ពួកគេក៏ត្រូវអស់លក្ខណ៍ដោយសារតែ ឆក់បានសម្រេចហើយ បែរជាមកបង្ហោះទូរស័ព្ទដែលខ្លួនឆក់បាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទំនងប្រហែលជាចង់អួតស្រី។


យោងតាមគណនីហ្វេសប៊ុក Ra Uy បានបង្ហោះឲ្យដឹងថា៖
«ឆក់សកម្មហើយ បង្ហោះបង្អួតក្នុង Facebook មានអីត្រូវ ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលបង្ក្រាបបាន» ដោយអមជាមួយនឹងរូបភាពបង្ហោះរបស់ក្រុមចោរនេះផងដែរ។



ក្នុងនោះមានអ្នកស៊ែរ និង ខមិន យ៉ាងសម្បើម ភាគច្រើនអស់សំណើច ហួសចិត្ត ហើយសើចចំអកនឹងចោរទាំងនេះតែម្ដង។ យ៉ាងណាក៏សូមសរសើរដល់ខាងសមត្ថកិច្ចដែលបំពេញតួនាទីបានយ៉ាងល្អ តាមស្រាវជ្រាវចាប់ក្រុមចោរជើងល្អនេះបានសម្រេច៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់