ដាច់ផ្ងារ! លោកតាអាយុ៦៨ឆ្នាំ សង្ហារកប់ កម្លោះៗសុំខ្មាស! តោះមកមើលអាថ៌កំបាំងរក្សាសម្រស់របស់លោក…
បុរសម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតរាប់លាននាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយពីលោកបានប្រកាសពីអាយុពិត ដែលគ្មាននរណានឹកស្មានថា លោកមានមុខមាត់ រូបរាងក្មេងជាងវ័យខ្លាំងបែបនេះឡើយ។



ការពិត លោក Hu Hai បានកើតនៅឆ្នាំ១៩៥០ ដូច្នេះឆ្នាំនេះ លោកមានវ័យចូល៦៨ឆ្នាំទៅហើយ ដែលយើងអាចហៅថា លោកតាបាន ប៉ុន្ដែបើមុខមាត់វិញ មិនបាច់និយាយទេ ដូចជាអាយុ៣០ ៤០ឆ្នាំ ប់ុណ្ណោះ។ លោកធ្លាប់ធ្វើការជាអ្នកសេដ្ឋកិច្ចម្នាក់ ហើយសព្វថ្ងៃបានចូលនិវត្តន៍ហើយ។


លោក Hu Hai បានល្បីល្បាញបន្ទាប់ពីលោកបានឈ្នះការប្រកួតកម្មវិធីប្រកួតដើរម៉ូតសម្រាប់ចាស់ៗនៅទីក្រុងសៀងហៃ ហើយក៏ទទួលបានរហ័សនាមជា លោកតាដែលលេងស្ទីលសំលៀកបំពាក់ឡូយជាងគេតែម្ដង។ ចំណែកអាថ៌កំបាំងដែលក្មេងជាងវ័យរបស់លោក លោក Hu Hai បានបង្ហើបថា មកពីទម្លាប់និងសកម្មភាពកម្សាន្ដរបស់លោកជាប្រចាំ ដែលមានលក្ខណៈប្រើកាយសម្បទាច្រើន។


លោកសកម្មខ្លាំងណាស់ មិនស្ពឹកស្រពន់ឡើយ ហើយអនុវត្តទម្លាប់ដូចជា រាំ ហាត់យូហ្កា និង ច្រៀង ដូច្នេះហើយទើបលោកអាចរក្សាសម្រស់និងរូបរាងបាន ដោយមិនចាស់តាមអាយុទាល់តែសោះ។ លោកបាននិយាយថា ទោះបីជាវ័យ៦៨ឆ្នាំក៏ដោយ តែផ្លូវចិត្តរបស់លោក គឺជាយុវជនអាយុ២០ឆ្នាំ ហើយរាងកាយគឺដូចបុរសវ័យកណ្ដាលអាយុ៤៣ឆ្នាំ ប៉ុណ្ណោះ។


ពិតជាគួរឲ្យសរសើរលោក Hu Hai ដោយស្មោះដែលអាចមានទាំងសម្រស់ និង សុខភាពមាំមួយបែបនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា ការគិតបែបវិជ្ជមានគឺសំខាន់ណាស់។ នៅពេលដែលយើងដាក់ខ្លួនទទួលយកអ្វីថ្មីៗ និង ស្រស់ស្អាត នោះយើងនឹងមិនចាស់ឡើយ និង អាចនៅក្មេងវ័យជារៀងរហូត។ ដូច្នេះហើយ លោកតែងប្រាប់ខ្លួនឯងពេលដែលភ្ញាក់ឡើងជារៀងរាល់ថ្ងៃថា លោកនៅមានអ្វីជាច្រើនសម្រាប់ធ្វើបន្ដទៀត។ ដូច្នេះសូមកុំភ្លេចសាកអនុវត្តអាថ៌កំបាំងរបស់លោក Hu Hai ណា!

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់