មិនដឹងប្រហោងពោះប៉ុណ្ណា នៅពេលតារា K-pop ច្រៀងទល់មុខលោក Kim Jong-un

636 Views
April 2, 2018

លោក Kim Jong-un មេដឹកនាំប្រទេសកូរ៉េខាងជើង និងភរិយារបស់ខ្លួនបាន អង្គុយទស្សនាការសម្តែងរបស់តារា K-pop របស់ប្រទេសកូរ៉េខាងត្បូងជា លើកដំបូងនៅក្នុងទីក្រុងព្យុងយ៉ាង នេះបើយោងតាមការអះអាងពីសំណាក់ រដ្ឋមន្រ្តីក្រសួងវប្បធម៌កូរ៉េខាងត្បូងបង្ហាញឲ្យដឹង។

 

 

 

 

 

 

 

 

 

នេះគឺជាព្រឹត្តិការណ៍លើកទិមួយហើយនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសបងប្អូនកូរ៉េទាំង ២ ដែលបានបន្ធូរបន្ថយកម្តៅនៅក្នុងឧបទ្វីបកូរ៉េ ខណៈពេលកន្លងមក ប្រទេសទាំងតែងតែគំរាមវាយប្រហារដោយមីស៊ីលដាក់គ្នាទៅវិញទៅមក។

 

 

 

 

 

 

 

 

 

ទាំងនេះអាចជាសញ្ញាវិជ្ជមាននៃការចចារនាពេលខាងមុខដែលប្រមុខដឹកនាំកូរ៉េខាងជើងអាចនឹងជួបគ្នាក្នុងតុចចារជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង និងភាគីសហរដ្ឋអាមេរិកដែលធ្លាប់តែមានភាពល្អក់កករដាក់គ្នានាពេលកន្លងមកនេះ។

 

 

 

 

 

 

 

 

 

 

បញ្ជាក់ថាការមកកាន់ទឹកដីកូរ៉េខាងជើងរបស់តារា K-pop គឺបានកើតឡើង បន្ទាប់ពីលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើងត្រលប់មកពីបំពេញ ទស្សនៈកិច្ចស្ងាត់ៗនៅក្នុងប្រទេសចិន ដែលក្នុងនោះបញ្ហាសម្រាប់ចចារជាមួយ សហរដ្ឋអាមេរិក អាចជាប្រធានបទដែលកូរ៉េខាងជើងពិភាក្សាជាមួយ សម្ព័ន្ធមិត្តចិន៕

 

 

 

 

 

 

ដោយ៖ វិសាល

ប្រភព៖ BBC

http://www.bbc.com/news/av/world-asia-43613986/k-pop-stars-entertain-kim-jong-un-in-north-korea

Facebook Comment

Related Articles