រន្ធត់ចិត្ត! ស្មានតែក្បាលពោះដុះខ្លាញ់ធម្មតា ការពិតជាដុំមហារីកទម្ងន់…
ដំបូងឡើយ បុរសជាអ្នកជម្ងឺឈ្មោះ Kevin Daly ម្នាក់នេះ គិតថា ខ្លួនដុះក្បាលពោះធំកំប៉ោង បណ្ដាលមកពីការផឹកស្រាបៀរច្រើន ជាដើម។ ប៉ុន្ដែ នៅពេលដែលលោកស្រកគីឡូយ៉ាងគំហក ស្រាប់តែក្បាលពោះលោកមិនស្រកសោះ ពេលនោះលោកភ្ញាក់ខ្លួនភ្លាមថា មានអ្វីមិនស្រួលក្នុងពោះហើយ។



បន្ទាប់មក លោកប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីសុំគ្រូពេទ្យធ្វើការស្កេនមើលក្បាលពោះ។ ពេលនោះ ក៏ស្រាប់តែឃើញដុំសាច់ដ៏ធំមួយ គួរឲ្យតក់ស្លុតក្រៃលែង។ ការពិត លោកមានសាច់មហារីក ដែលមានឈ្មោះថា liposarcoma ជាមហារីកដែលវិវឌ្ឍន៍ពីកោសិកាធាត់ ដូច្នេះវាមើលទៅដូចជាខ្លាញ់ធាត់ធម្មតានៅក្នុងខ្លួន ទើបធ្វើឲ្យគ្រូពេទ្យពិបាកនឹងវិនិច្ឆ័យ។



ប្រសិនបើលោកមិនទទូចឲ្យគ្រូពេទ្យធ្វើការស្កេនប្រភេទ CAT ទេ លោកច្បាស់ជាមិនរស់ឡើយ។ ក្រោយមក លោកក៏ធ្វើការវះកាត់ភ្លាមៗ យកដុំនោះចេញ ឃើញថា ទម្ងន់ដល់ទៅ៣០ផោន ស្មើរនឹងជាង ១៣គីឡូក្រាមឯណោះ។ គ្រូពេទ្យសន្និដ្ឋានថា ដុះសាច់នេះបានដុះក្នុងខ្លួនអ្នកជម្ងឺប្រមាណពី១០ទៅ១៥ឆ្នាំ។ សំណាងហើយដែលក្រោយវះកាត់ លោក Kevin Daly ស្រកក្បាលពោះ ហើយគ្រឿងក្នុងក៏ដំណើរការជាធម្មតា រួចផុតពីគ្រោះថ្នាក់៕



ប្រភព៖ http://people.com/health/man-stubborn-belly-fat-30-lb-tumor/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់