ខ្លាំងបាត់! នៅចិន គេលេងសែនឡានឆេងម៉េងសុទ្ធតែទំនើបៗដល់ថ្នាក់នេះ!

ប្រិយមិត្តច្បាស់ជាបានដឹងហើយថា ពេលនេះគឺជារដូវកាលឆេងម៉េងរបស់បងប្អូនដែលមានសែស្រឡាយកាត់ចិន ដែលជាការសែនផ្នូរឬចេតិយដល់ដូនតាដែលបានចែកឋានទៅ។
នៅពេលដែលសែនឆេងម៉េង ក្រដាសសែន ដូចជាលុយ មាស ផ្ទះ រថយន្ដ ពិតជាខានមិនបានឡើយ ព្រោះគេជឿថា នៅពេលដែលសែនបូជាបែបនេះ ទ្រព្យសម្បត្តិ លុយកាក់ទាំងអស់នឹងបានទៅដល់ដូនតារបស់យើង។ នៅស្រុកខ្មែរ ក៏ដូចគ្នា គេសង្កេតឃើញថា មានការផលិតរថយន្ដក្រដាសទំនើបដាក់លក់ ដែលមានខ្នាតតូចៗ ល្មមងាយស្រួលដុតបញ្ជូនបាន។
ដោយឡែក នៅប្រទេសចិនវិញ ស្រាប់តែមានការបែបធ្លាយរូបភាពជាច្រើនសន្លឹក ពីសកម្មភាពដុតឡានឆេងម៉េងរបស់ជនជាតិចិន។ រឿងដែលហួសចិត្ត និង គួរឲ្យអស់សំណើច គឺគេលេងដុតឡានក្រដាសឈុតធំ ដែលប៉ុននឹងឡានមែនទែនទៅហើយ។ ចំណែកម៉ាករថយន្ដវិញក៏ទំនើបញាក់សាច់ដែរ លេងសុទ្ធតែរថយន្ដស្ព័រប្រណីត ដូចជា Lamborghini Toyota Alpha និង Ferrari ជាដើម។
ពិតជាច្នៃប្រឌិតម៉្យាងដែរ ប៉ុន្ដែរឿងនេះហាក់ដូចជាបំផ្លាញក្រដាសនិងបំពុលបរិស្ថានមិនស្ទើរនោះទេ៕
ប្រភព៖ https://www.facebook.com/JBBroke/posts/2092240637661179