ស្លុតចិត្ត! Live ហ្វេសប៊ុកបណ្ដើរ លេងកាំភ្លើងបណ្ដើរ លឺសូរតែផូង! (មានវីឌីអូ)

844 Views
April 3, 2018

បុរសជនជាតិអាមេរិកម្នាក់ បានរងគ្រាប់កាំភ្លើងចំក្បាលភ្លាមៗ យ៉ាងគួរឲ្យរន្ធត់ក្រៃលែង នៅពេលដែលរូបគេនៅក្នុងរថយន្ដកំពុងតែថត Live នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងមិត្តភក្ដិ។

 

 

 

 

 

 


ជាដំបូង ពួកគេទាំង៣អង្គុយនៅក្នុងរថយន្ដនៅឯស្ថានីយ៍ប្រេងឥន្ធនៈ ហើយក៏យកកាំភ្លើងចេញមកលេង អួតបង្ហាញ ជន្លចុះឡើងៗ។ ពួកគេបានពិនិត្យមើលកាំភ្លើងនោះ ស្រាប់តែលាន់លឺសូរផង ព្រោះតែមិត្តភក្ដិស្រីបានរាលកៃ ដោយអចេតនា ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ចំក្បាលបុរសរងគ្រោះតែម្ដង។

 

 

 

 

 

 

 

ពេលនោះ ដោយសារមានវីឌីអូជាភស្ដុតាង ទោះបីជាទង្វើចៃដន្យអចេតនាក៏ដោយ ពេលនេះ ប៉ូលីសបានឃាត់ខ្លួននារីដែលកេះកៃកាំភ្លើងបាញ់ត្រូវជនរងគ្រោះហើយ។ ចំណែកឯ បុរសដែលរងគ្រាប់កាំភ្លើង កំពុងតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ និង កំពុងសង្រ្គោះបន្ទាន់។

 

 

 

 

 

 

 

នេះជារឿងមួយដែលមិនគួរកើតឡើងសោះឡើយ ពិតជាសោកស្ដាយណាស់ ដែលពួកគេយកកាំភ្លើងមកលេង ទាំងមិនគិតពីគ្រោះថ្នាក់បែបនេះ។

 

 

 

 

វិឌីអូដ៏រន្ធត់ចិត្តនេះ ៖  

 

https://www.facebook.com/abuya.oigo/videos/1686700644730319/?hc_ref=ARSmzNLsXah6KMyO33rqNWutCMIvUIc2uHygJDCnWM4gfRrBMV93NVeqDilRsHh8G9A&fref=nf

ប្រភព៖ https://www.mirror.co.uk/news/us-news/youre-making-nervous-woman-shoots-12293580

Facebook Comment

Related Articles