ទៀតហើយ! បង្ហោះលក់ថ្នាំញៀនលើហ្វេសប៊ុក សមត្ថកិច្ចក្របួចកភ្លាមៗ !
626 Views
April 3, 2018
Tags: ថ្នាំញៀន

កាលពីពេលថ្មីនេះ ប្រិយមិត្តច្បាស់ជាបានជ្រាបពីករណីហួសចិត្ត រឿងចោរឆក់ ដែលផុសអួតនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងឡូយ ធ្វើឲ្យប៉ូលីសចាត់ការចាប់ខ្លួនបានសម្រេច។
ស្រាប់តែពេលនេះ មានម្នាក់ទៀតហើយ ដែលថ្លើមធំ ហ៊ានបង្ហោះលក់គ្រឿងញៀន ដែលគេស្គាល់ថា ម៉ាទឹកកក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រមទាំងបញ្ជាក់ទីតាំងនៅម្ដុុំច្បារអំពៅ យ៉ាងគគ្លើន។ ការបង្ហោះនេះ បានការស៊ែរនិងខមិន ជាច្រើនពាន់នាក់។ ហើយគ្រាន់តែផុសបានត្រឹមតែមួយយប់ប៉ុណ្ណោះ នៅព្រឹកនេះខាងកម្លាំងសមត្ថកិច្ចយើង ចាប់ខ្លួនបានភ្លាមតែម្ដង។
យើងក៏សូមអរគុណដល់បងៗសមត្ថកិច្ចដែលធ្វើការបានល្អ ចាត់ការបានរហ័សបែបនេះ ហើយសង្ឃឹមថានឹងបញ្ជូនជននេះទៅកាន់ពន្ធធនាគារឆាប់ៗនេះ៕
Tags: ថ្នាំញៀន