ទប់ទឹកភ្នែកមិនបាន! តស៊ូរកកូនស្រីបាត់ខ្លួន២៤ឆ្នាំហើយ មិនបោះបង់សោះ ពេលនេះ ជួយអរពួកគាត់ផង!
គូស្វាមីភរិយាជនជាតិចិនមួយគូ បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើនលាននាក់រំជួលចិត្ត ដោយសារតែអ្នកទាំងពីរបានរកឃើញកូនស្រីដែលបានបាត់ខ្លួនអស់រយៈពេល២៤ឆ្នាំមកហើយ។



កាលពីឆ្នាំ១៩៩៤ កូនស្រីរបស់ពួកគាត់បានបាត់ខ្លួនទៅ តាំងពីនៅអាយុ៣ឆ្នាំ នៅពេលដែលស្រ្ដីម្ដាយកំពុងតែលក់ផ្លែឈើ។ ក្រោយមក ពួកគាត់នៅតែព្យាយាមស្វែងរកកូនស្រីសំណព្វដោយមិនបោះបង់ឡើយ ដោយបន្ដប្រកាសស្វែងរកនាង នៅពេញទីក្រុង តាមកាសែត តាមអនឡាញ ជាដើម។ រហូតដល់ឆ្នាំ២០១៥ ឪពុកខំធ្វើជាអ្នករត់តាក់ស៊ី សង្ឃឹមថា ថ្ងៃណាមួយនឹងអាចជួបកូនស្រីដោយចៃដន្យ។ លោកបានបិទក្រដាសផ្សាយរកកូនស្រីនៅជាប់រថយន្ដ ព្រមទាំងចែកកាតព័ត៌មានឲ្យភ្ញៀវគ្រប់គ្នា ពិតជាគួរឲ្យរំជួលចិត្តណាស់។



ការតស៊ូពិតជាមិនខកបំណងឡើយ ទីបំផុតកូនស្រីក៏បានឃើញការផ្សាយតាមអនឡាញ រួចនាងបានទាក់ទងនឹងឪពុកម្ដាយដែលព្រាត់គ្នារាប់ឆ្នាំនោះ ហើយក៏ណាត់ថ្ងៃជួបគ្នាតែម្ដង។ ពេលឃើញទិដ្ឋភាពហើយ ពិបាកនឹងទប់ទឹកភ្នែកណាស់ ក្នុងនោះក៏មានអ្នកកាសែតជាច្រើនមកចាំផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ។ លោកឪពុកបានប្រាប់ទៅកូនថា «ប៉ាស្រឡាញ់កូន»។



នៅពេលដែលពិនិត្យ DNA នាងពិតជាកូនស្រីរបស់ពួកគាត់មែន ហើយពួកគេបានអោបគ្នាទាំងស្រក់ទឹកភ្នែក ព្រោះគ្មាននរណានឹកស្មានថា អាចជួបជុំគ្រួសារបានជាថ្មីបែបនេះឡើយ បន្ទាប់ពីបែកដល់ទៅ២៤ឆ្នាំទៅហើយ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់