ហេតុតែវាសនាគេ! ធ្លាប់ជាប់គុក២ឆ្នាំ ឥឡូវត្រៀមរៀបការជាមួយកូនស្រីមហាសេដ្ឋី ព្រោះ…

680 Views
April 4, 2018

បុរសឈ្មោះ Jeremy Meeks ធ្លាប់ជាពិរុទ្ធជន ជើងកាង និង ចោរម្នាក់ ដែលជាប់ពន្ធធនាគារអស់រយៈពេល២ឆ្នាំ ប៉ុន្ដែ ក្រោយពីចេញពីពន្ធធនាគារភ្លាម រូបគេបានក្លាយជាតារាម៉ូដែលមួយរូប ដោយសារតែរូបសម្បត្តិទាក់ទាញស្រស់សង្ហា។

 

 

 

ការពិត Jeremy Meeks បានល្បីខ្លាំងពេញអ៊ីនធើណែតតាមរយៈរូបថតរបស់គេពេលត្រូវប៉ូលីសឃាត់់ខ្លួន ព្រោះតែមុខសង្ហា មិនដូចជាជនល្មើសសូម្បីបន្ដិច។ ដូច្នេះហើយ ក្រុមហ៊ុនបង្ហាញម៉ូតក៏ទាក់ទងធ្វើជាតារាបន្ទាប់ពីរួចទោសតែម្ដង។ ពេលនេះ យីអ៊ុយរបស់បុរសនេះ កាន់តែឡើងស្រឺតៗហើយ ក្រោយពីរូបគេមានទំនាក់ទំនងស្នេហាជាមួយនឹងកូនស្រីមហាសេដ្ឋីដែលជាអ្នកស្នងមរកតរាប់លានដុល្លារបស់ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ Topshop ឈ្មោះ Chloe Green ។

 

 

 

 

 

 

 

ដើមឡើយ Jeremy Meeks ធ្លាប់រៀបការ និង មានកូន3 រួចមកហើយ តែបានលែងលះគ្នា ក៏មកជួបនឹង Chloe Green ជាសេដ្ឋីតែម្ដង។ កាលពីពេលថ្មីៗ ក៏បានលេចលឺពាក្យចចាមអារ៉ាមថា ពួកគេត្រៀមរៀបការនឹងគ្នា​សាងគ្រួសារ ព្រោះតែ Chloe Green មានផ្ទៃពោះទៅហើយ។ ពិសេស កូនក្រមុំមិនចង់សម្រាលកូន ទាំងមិនទាន់រៀបការបែបនេះទេ ដូច្នេះ គេអាចនឹងរៀបចំពិធីរៀបការសាមញ្ញមួយ នាខែមេសានេះ ដើម្បីបង្គ្រប់កិច្ច។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ មិនទាន់មានការបកស្រាយពីរឿងនេះជាផ្លូវការ ពី Jeremy Meeks និង Chloe Green ដោយផ្ទាល់នោះទេ។ ដូចនេះមានតែរង់ចាំមើលថា ដំណឹងនេះពិតជាកើតឡើងមែនឬអត់៕

 

ប្រភព៖ metro

Facebook Comment

Related Articles