ថ្ងៃចាប់ឆ្នោតរើសទាហ៊ានថៃ ឃើញសុទ្ធតែនារីស្អាតៗ ប៉ុន្ដែការពិត នែក…

ប្រទេសថៃជាប្រទេសមួយដែលតម្រូវឲ្យពលរដ្ឋបុរសៗនៅក្នុងប្រទេស ដែលមានអាយុ២១ឆ្នាំឡើង មានកាតព្វកិច្ចយោធា។ ហើយការជ្រើសរើសចូលហាត់ទាហ៊ាននេះ គឺប្រារព្ធឡើងតាមរយៈការចាប់ឆ្នោត។
ជារៀងរាល់ឆ្នាំ ការចាប់ឆ្នោតនេះ ធ្វើឡើងនៅខែមេសា កំឡុងពេលចូលឆ្នាំប្រពៃណីជាតិ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើល គឺពលរដ្ឋភេទប្រុសពីកំណើត ត្រូវតែមានឈ្មោះក្នុងបញ្ជីទាំងអស់ ទោះបីជាពេលនេះ គេមិនមែនជាបុរសពេញលក្ខណៈទៀតក៏ដោយ។
ជាក់ស្ដែង បុរសៗដែលកែភេទក្លាយជានារី ក៏ត្រូវតែចូលរួមចាប់ឆ្នោតដូចគេឯងដែរ ព្រោះតាមច្បាប់ថៃ មិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរភេទពីកំណើត នៅក្នុងអត្តសញ្ញាណប័ណ្ណឡើយ។ ដូច្នេះ តាមឯកសារ ពួកគេនៅតែមានភេទប្រុស។ ប៉ុន្ដែ ដោយសារតែពេលនេះ ពួកគេបានក្លាយជាខ្ទើយទៅហើយ ពួកគេស្ទើរតែរួចផុតពីកាតព្វកិច្ចយោធា។
ដូចនេះ សូមកុំចម្លែកចិត្តអី នៅពេលដែលឃើញរូបភាពនារីៗស្រស់ស្អាតទាំងនេះ មកចាប់ឆ្នោតបម្រើទាហ៊ានដូចជាបុរសៗនោះ។ ឃើញថា សម្រស់ពួកគេស្អាតៗមែនទែន ធ្វើឲ្យនារីពីធម្មជាតិខ្លះ សុំខ្មាសតែម្ដង៕