ដឹងមូលហេតុដែលឪពុកម្ដាយនៅកូរ៉េ ជម្រុញកូនៗឲ្យកែសម្ជស្សហើយចេញលុយឲ្យទៀត!

1433 Views
April 7, 2018

ការវះកាត់កែសម្ជស្ស គឺជារឿងដែលប្រថុយប្រថានមួយ សម្រាប់មនុស្សភាគច្រើន ព្រោះតែការភ័យខ្លាចនឹងផលប៉ះពាល់នៅថ្ងៃអនាគត។ ប៉ុន្ដែ សម្រាប់ប្រទេសស៊ីវិល័យដូចជាកូរ៉េខាងត្បូង រឿងវះកាត់កែសម្ជស្ស ក្លាយជារឿងធម្មតា ហើយប្រជាជនមិនតិចនាក់ទេ ដែលមានការកែកុនផ្ទៃមុខ យ៉ាងហោចណាស់ក៏១ដងដែរ។

 

 

 

 

 

 

 

 

ការកែសម្ជស្សដែលសាមញ្ញ និង ពេញនិយមបំផុតនៅកូរ៉េ គឺការវះកាត់ត្របកភ្នែក២ជាន់។ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលយើងមិនដឹងពីមុននោះគឺ ឪពុកម្ដាយជនជាតិកូរ៉េបានលើកទឹកចិត្តឲ្យកូនៗ ទទួលការវះកាត់​ត្របកភ្នែកនេះ នៅពេលដែលរៀនចប់ថ្នាក់វិទ្យាល័យតែម្ដង។ មិនត្រឹមតែជម្រុញទេ ពួកគាត់ជាអ្នកចេញប្រាក់ ទុកជាកាដូដល់កូនៗនៅពេលរៀនចប់ទៀតផង។មូលហេតុនៅពីក្រោយរឿងនេះ ត្រូវបានឪពុកម្ដាយបញ្ចេញថា ព្រោះតែជនជាតិកូរ៉េភាគច្រើនមានត្របកភ្នែកតែ១ជាន់ ដូច្នេះភ្នែករបស់ពួកគេតូចៗ មិនសូវទាក់ទាញឡើយ ហើយនៅពេលដែលពួកគេមិនញញឹម កែវភ្នែកហាក់ដូចជាមានកំហឹង មិនស្អាតសោះ។ ម៉្យាងទៀត ជនជាតិអាស៊ីយើង ឲ្យតម្លៃមុខមាត់ស្អាតជារឿងសំខាន់ ហើយភ្នែកជាចំណុចសំខាន់បំផុតនៅលើមុខ។

 

 

 

 

 

 

 

ដូច្នេះហើយ នៅពេលដែលវះកាត់ត្របកភ្នែក២ជាន់ ភ្នែករបស់គេនឹងធំជាងមុន ដែលជម្រុញឲ្យទឹកមុខមានភាពស្រស់ស្អាត ជាជាងត្របកភ្នែក១ជាន់។ មួយវិញទៀត សង្គមកូរ៉េមានការប្រកួតប្រជែងខ្លាំង ភាគច្រើន អ្នកដែលមានរូបឆោមស្អាត តែងមានឱកាសការងារខ្ពស់ជាងអ្នកដែលមិនស្អាត។ ប៉ុន្ដែ មិនមែនជារឿងពិតគ្រប់ពេលនោះទេ។

 

 

យ៉ាងណាមិញ ឪពុកម្ដាយនៅតែជឿជាក់បែបនេះ ហើយនាំកូនៗទៅកាត់ត្របកភ្នែកនៅពេលរៀនចប់ថ្នាក់វិទ្យាល័យ ដើម្បីជាកាដូនៅពេលចូលថ្នាក់មហាវិទ្យាល័យ។ រិឯតម្លៃនៃការវះកាត់ ចន្លោះពី ១ពាន់ដុល្លា ទៅ ៣ពាន់ដុល្លា៕

ប្រភព៖ businessinsider

Facebook Comment

Related Articles