ម៉ៃ សុគន្ធ ពូកែទើសគេពេក ដល់វេនបទខ្លួនឯងម្ដង «ស្លុយពេកហើយ» មានអី ប្រិយមិត្តដាក់ចុកៗ!
លោក ម៉ៃ សុគន្ធ ដែលជាតារាល្បីខាងពូកែទើសស្ទើរតែគ្រប់រឿងរ៉ាវនោះ កាលពីពេលថ្មីៗនេះ ចាប់ផ្ដើមមានឈ្មោះល្បីមួយប្រ៉ាវទៀតហើយ បន្ទាប់ពីចេញបទចម្រៀងផ្ទាល់ខ្លួនដែលមានចំណងជើងថា «ស្លុយពេកហើយ»។





តាមការសង្កេតមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក បទចម្រៀងនេះហាក់ដូចជាមានការរិះគន់ ការប្រើពាក្យអសុរោះធ្ងន់ៗពីសំណាក់ប្រិយមិត្តអ្នកលេងហ្វេសប៊ុក ជាជាងការកោតសរសើរ។ ទោះបីជាបទនេះ ត្រូវ ម៉ៃ សុគន្ធ អះអាងថា ជាស្ទីលថ្មី បទ Original សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក៏នៅតែមានទទួលសន្ទុះគាំទ្រដូចដែលគេរំពឹងទុកឡើយ។



មិនតែប៉ុណ្ណោះ មានប្រិយមិត្តខ្លះខមិនថា បទនេះហាក់ដូចជាមានភ្លេងស្រដៀងនឹងបទបរទេស “Gucci Gang” ដ៏ល្បីល្បាញ ហើយអ្នកខ្លះក៏ថា ចម្លងបទ “Gucci Gang” តែម្ដង។ យ៉ាងណាមិញ គេមិនទាន់ឃើញលោក ម៉ៃ សុគន្ធ ចេញមកបកស្រាយដោយផ្ទាល់នៅឡើយទេ។
ដូច្នេះ សូមប្រិយមិត្តស្ដាប់ទាំងអស់គ្នា ថាបទរបស់ ម៉ៃ សុគន្ធ ពិតជាមិនពិរោះ គួរឲ្យរិះគន់ ហើយចម្លងបទ “Gucci Gang” ពិតមែន?
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់