អស់ពីរិះគន់ “ក្មេងខ្មែរ” ម៉ៃ សុគន្ធ ជេរសាន្ត ប៊ុនធឿនកប់ៗមាត់ទៀតហើយ

883 Views
April 9, 2018

បន្ទាប់ពីធ្វើការរិះគន់លើក្រុមចម្រៀង “ក្មេងខ្មែរ” តារាចម្រៀងជើងចាស់ដែល ទស្សនិកជនបានដាក់រហ័សនាមថា “កំពូលទើស” លោក ម៉ៃ សុគន្ធបានធ្វើការ ជេរទៅលើលោក សាន្ត ប៊ុនធឿនដែលជាចាងហ្វាងកាសែតសម្លេងស្នហាជាតិ។

 

 

 

 

 

 

 

 

 

 

នៅក្នុងបណ្តាញសង្គម ហ្វេស ប៊ុកផ្ទាល់ខ្លួន លោក ម៉ៃ សុគន្ធសរសេរថា៖ “ផ្ញើរជូនអាស្រវឹងខួបABCគ្មានថ្ងៃស្វាង អាខួរ🤯💩បើហ្អែងមិនដឹងរឿងច្បាស់ ហ្អែងកុំមកព្រុស ទុកមាត់ផឹកABCហ្អែងទៅ រឿងអញនិងអាសក្កដា គឺវាទេ អ្នកបង្ករមុន 😡😡😡😡បើមិនដឹងរឿងច្បាស់កុំនិយាយ ហើយមុននិយាយមើល ដើមចមរឿងផង អាម្សៀចោរ ម៉ាសៀត កន្តៀតស្មុកស្រវឹង ខួបគ្មានថ្ងៃស្វាង SBT”។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញនៅក្នុងរឿងពីក្រោយនៃការជេរទាំងនេះគឺនៅមិនទាន់បានដឹងច្បាស់នៅលោះយទេ ខណៈដែលនៅក្នុងការសរសេររបស់ម៉ៃ សុគន្ធ គឺមានទាំង ជាប់ឈ្មោះ សក្កដាផងដែរ។

 

 

 

 

 

 

 

បញ្ជាក់ថាជារឿយៗលោក ម៉ៃ សុគន្ធបានចេញសាររិះគន់តារាៗគ្នាឯងជាច្រើន មិនថាក្មេង មិនថាចាស់ឡើយគឺសុទ្ធតែត្រូវ លោក ម៉ៃ សុគន្ធរិះគន់ទាំងអស់ ហើយចំពោះសារដែលបានសរសេរជេរកប់ៗមាត់របស់ម៉ៃ សុគន្ធទៅលើលោក សាន្ត ប៊ុនធឿន ក៏មិនទាន់មានការតបតវិញឡើយពីសំណាក់ចាងហ្វាងកាសែត សម្លេង ស្នេហាជាតិដែលតែងតែធ្វើការផ្សាយផ្ទាល់កម្មវិធីអមជាមួយផឹកស៊ីរបស់ខ្លួនផងដែរ៕

 

 

 

 

 

 

Facebook Comment

Related Articles