ទប់សំណើចមិនបានពេលឃើញចរឹកពិតរបស់តួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស” (មានវីដេអូ)

ទស្សនិចជនខ្លះប្រហែលជាបានស្គាល់រួចមកហើយលោក Pope Thanawat ដែលជាតារាសម្ដែងដល់ល្បីប្រចាំប្រទេសថៃ ។ បច្ចុប្បន្ននេះខ្សែភាពយន្តភាគរបស់លោកគឺរឿង ” បុព្វេសន្និវាស ” ដែលសម្តែងដោយតារាឯកលោក Pope Thanawat និងកញ្ញា Bella Ranee ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃ ។ មិនត្រឹមតែប៉ុណ្នោះតួឯកប្រុសស្រីទាំងពីរដួង កាន់តែមានភាពលេចធ្លោជាងតារាថៃឯទៀតហើយទីផ្សារការងារក៏កាន់តែមានច្រើនជាងគេផងដែរ ។
តាមធម្មតាមហាជនប្រហែលជាដឹងហើយថាលោក Pope មានចរឹកសុភាពរាបសារ ហើយលោកក៏តែងតែសម្ដែងជាតួសុភាពៗរហូតមក ។ ប៉ុន្ដែការពិតលោក Pope ក៏ជាប្រភេទមនុស្សលេងសើចច្រើនដូចតែតារាប្រុសដទៃទៀតដែល ប៉ុន្តែលោកមិនសូវពូកែនិយាយដូចតារាប្រុសឯទៀតនោះទេ ។ ជាក់ស្ដែងនៅពេលថ្មីៗនេះក៏បានលេចចេញនូវវីដេអូក្រៅឆាករបស់តួឯកប្រុសរូបនេះ ដែលបានប្រលែងលេងជាមួយនឹងរៀមច្បងសិល្បះឯទៀត មើលទៅពិតជាគួរអោយស្រលាញ់ នឹងអស់សំណើចខ្លាំងមែនទែន ។
ចង់ដឹងថាល្អសើចយ៉ាងណានោះ សូមទស្សនិចជនតាមដានទស្សនានូវវីដេអូខាងក្រោមនេះទាំងអស់គ្នា៖