ឃើញទិដ្ឋភាពនេះហើយ ស្បថលែងហ៊ានទិញគ្រឿងសម្អាងថោកៗតែម្ដង!

948 Views
April 10, 2018

លោកអ្នកច្បាស់ជាបានលឺព័ត៌មានជារឿយៗពីការគំទេចគ្រឿងសម្អាងក្លែងក្លាយជាច្រើនតោន រៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ ដោយសារតែទំនោរអតិថិជន និង កត្តាជីវភាពជះឥទ្ធិពល នៅតែមានមិត្តៗនារីខ្លះ នៅតែទិញគ្រឿងសម្អាងក្លែងក្លាយយកមកប្រើប្រាស់ ព្រោះតែមានតម្លៃថោក ដោយមិនគិតពីផលប៉ះពាល់ឡើយ។

 

 

 

 

 

 

 

ជាក់ស្ដែង នារីម្នាក់បានបង្ហោះពីទិដ្ឋភាពដែលមាត់របស់ខ្លួនឡើងហើមប៉ោង ពណ៌ក្រហម ហាក់ដូចជាទើបតែសាក់ គួរឲ្យរន្ធត់ចិត្ត។ តែការពិត មកពីនាងបានលាបក្រែមក្លែងក្លាយដែលមានតម្លៃថោក ដែលគេសង្ស័យថា អាចមានសារធាតុពុល មិនល្អ ទើបដល់ថ្នាក់ប្រតិកម្មខ្លាំងបែបនេះ។

 

 

 

 

ក្នងនោះមានអ្នកលេងអ៊ីនធើណែតក៏គិតដូច្នេះដែរ ថាបណ្ដាលមកពីក្រែមលាបមាត់របស់នាង ជាផលិតផលក្លែងក្លាយ។ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ព្រោះរបស់ក្លែងក្លាយមានផ្ទុកសារធាតុពុល ដូចជា បារត សំណរ អាសេនិក cyainde ហើយអាចមានទឹកនោមមនុស្ស លាមកកណ្ដុរ ដែលបង្កឲ្យមានប្រតិកម្មចំពោះស្បែក។ ម៉្យាងទៀង នៅពេលដែលប្រើប្រាស់យូរ នឹងមានផលប៉ះពាល់ ដល់សម្ពាធឈាម និង ការបង្កកំណើត ជាដើម។

 

 

 

 

 

 

 

ដូច្នេះ នៅពេលទិញផលិតផលសម្អាង សូមមិត្តនារីៗកុំមើលតែតម្លៃថោក ត្រូវគិតពីគុណភាពផងណា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ចៀសវាងស្ដាយក្រោយនៅពេលខាងមុខ!

 

 

 

 

ប្រភព៖ http://www.viral4real.com/womans-lips-infected-fake-makeup/

Facebook Comment

Related Articles