ស្លុតចិត្ត! ម្ដាយរវល់ទិញទូរស័ព្ទ ទុកកូននៅជិតទ្វារ ស្រាប់តែក្លាយជាបែបនេះ! (មានវីឌីអូ
រឿងរ៉ាវនេះបានកើតឡើងនៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន នៅពេលដែលម្ដាយរបស់ក្មេងប្រុសម្នាក់ បានចូលហាងទូរស័ព្ទអាយហ្វូន Apple Store ដើម្បីទិញទូរស័ព្ទ ហើយប្រហែសទុកកូនចោល ទើបកើតមានឧបហេតុនេះតែម្ដង។


ក្មេងប្រុសរងគ្រោះ បានដើរទៅលេងជិតទ្វារកញ្ចក់ដ៏ធំមួយ អកុសល ស្រាប់តែទ្វារកញ្ចក់នោះបែក ហើយធ្លាក់អំបែងចំក្មេងប្រុសនោះតែម្ដង បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ក្មេងប្រុសនេះមានអាយុ៤ឆ្នាំ ឈ្មោះ Meng Meng ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ សំណាងហើយដែលរួចផុតគ្រោះថ្នាក់។ ប៉ុន្ដែ អាណិតក្មេងប្រុសនេះណាស់ ព្រោះតែអំបែងបានធ្លាក់ទៅចំមុខគេ បណ្ដាលឲ្យមានស្នាមធំៗលើមុខ ខូចសម្រស់តែម្ដង។


ពេលនេះម្ដាយរបស់ក្មេងកំពុងតែទាមទារសំណងជាង ៣ម៉ឺនដុល្លា ហើយនាងព្រួយបារម្ភថា ហេតុការណ៍នេះអាចនឹងប៉ះពាល់ដល់ផ្លូវចិត្តកូន និង ការវិវឌ្ឍន៍របស់គេ នាពេលអនាគត។ ចំណែកឯ អ្នកគ្រប់គ្រងហាង Apple Store យល់ថា នេះជាកំហុសទាំងសងខាង ព្រោះម្ដាយគួរឲ្យមានទំនួលខុសត្រូវ មើលកូននៅទីសាធារណ មិនគួរប្រហែសទុកកូនចោលនោះទេ។


ដូច្នេះ ប្រិយមិត្តដែលជាមាតាបិតា សូមមេត្តាប្រុងប្រយ័ត្នមើលថែទាំកូនតូចៗផង ដើម្បីចៀសវាងគ្រោះថ្នាក់ចៃដន្យដូចជាករណីខាងលើនេះ៕

វីឌីអូចេញពីកាមេរ៉ាសុវត្ថិភាព៖
https://www.youtube.com/watch?time_continue=21&v=I8Ks-6fSubA
ប្រភព៖ https://nextshark.com/apple-store-boy-in-china-receives-stitches-after-glass-door-explodes-in-his-face/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់