កំណាយបុរាណវិទូររកឃើញរាជវាំងនៅភ្នំគូលែនកំពុងល្បីល្បាញ លើសារព័ត៌មានថៃ
បន្ទាប់ពីក្រុមបុរាណវិទូរនៅក្នុងខេត្តសៀមរាបបានកំណាយរកឃើញតំរុយ និងអះអាងថាវាអាចជារាជវាំងដំបូងរបស់មហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី ២ រួចមក ដំណឹងនេះបានក្លាយទៅជាព័ត៌មានយ៉ាងល្បីល្បាញនៅលើបណ្តាញ សារព័ត៌មានមួយរបស់ប្រទេសថៃ។



ទីតាំងដែលក្រុមបុរាណវុទូដែលកំពុងតែធ្វើការងារកំណាយគឺស្ថិតនៅក្នុងទំហំ ៤០០ គុណនឹង ៦០០ ម៉ែត្រ ក្នុងតំបន់ឧទ្យានភ្នំគូលែន ហើយវាត្រូវបានគេជឿជាក់ថា អាចជារាជវាំងដំបូងរបស់ក្សត្រខ្មែរជ័យវរ្ម័នទី ២ ក្នុងកំឡុងពេលសាងសង់ប្រាសាទ អង្គរវត្ត។


យ់ាងណាមិញតាមរយៈការបញ្ជាក់របស់លោក Jean-Baptiste ដែលជាប្រធាន គម្រោងរបស់អង្គការបុរាណវុទូ និងការអភិវឌ្ឍន៍បានឲ្យដឹងថាកំណាយក្នុងការ ស្វែងប្រសាទដែលគេជឿជាក់ថាជារាជវាំងនេះត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ ២០០៩ មកម្លេះ។


ក្នុងនោះដែរប្រធានគម្រោងដដែលឲ្យដឹងថាលោបានប្រើប្រាស់ក្រុមការងារចំនួន ៦០ នាក់ រួមជាមួយនឹងសិស្សបុរាណវិទូអន្តរជាតិជាច្រើននាក់ ដោយសហការ យ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរអប្សរា និងក្រសួងបរិស្ថានរបស់ប្រទេសកម្ពុជា។


គួរបញ្ជាក់ថាក្រោយការរកឃើញជាបន្តបន្ទាប់នូវមរកតរបស់ដូនតាបន្សល់ទុក ក្រសួងបរិស្ថានបានបញ្ជាក់នៅលើទំព័រហ្វេស ប៊ុកផ្លូវការណ៍របស់ខ្លួនថាកំពុងតែ រៀបចំឯកសារដើម្បីបំពេញលក្ខណ្ឌដាក់ចូលតំបន់ឧទ្យានគូនលែនជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕


ប្រភព៖ Thenation
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់