អែនជី បានពោលពាក្យប៉ុន្មានម៉ាត់មុនថ្ងៃមង្គលការមកដល់!

តារាចម្រៀងរបស់ ផលិតកម្មសាន់ដេ កញ្ញា អែនជីដែលបានបាត់មុខពីសិល្បះអស់រយៈពេលជាយូរណាស់មកហើយ ព្រោះកញ្ញារវល់តែរៀបចំរឿងមង្គលការ ។ ខណៈដែលត្រៀមនឹងបញ្ចប់ ឈ្មោះជាគូដណ្តឹងនាពេលខាងមុខឆាប់ៗនេះ បើគ្មានអ្វីត្រូវផ្លាស់ប្ដូរទេនោះ ពិធីរៀបអាពាហ៍ពិពាហ៍នាងនឹងគូដណ្តឹង នៅខែឧសភា ក្រោយឱកាសចូលឆ្នាំខ្មែរនោះក៏នឹងប្រព្រឹត្តតាមគម្រោង ។
តារាចម្រៀងស្រីស្រស់ក្មេង កញ្ញា អែន ជី បានបញ្ជាក់ថា ទោះរវល់យ៉ាងណា ក៏ត្រូវគិតពីពិធីរៀបអាពាហ៍ពិពាហ៍នេះដែរ ។ សព្វថ្ងៃបងប្អូនប្រាកដជាដឹងថា ខ្ញុំមមាញឹកប៉ុនណា មិនថាយប់ថ្ងៃ ខ្ញុំលក់ផលិតផលតាមអនឡាញ ខ្ញុំនៅតែបម្រើអតិថិជន ហើយពេលនេះខ្ញុំ និងគូដណ្តឹងក៏ចុះឡើង ក្រៅប្រទេសញឹកញាប់ដែរ ដើម្បីយកផលិតផលមកលក់ ។ ទោះបីជាយ៉ាងណាគូរស្នេហ៍មួយគូរនេះពិតជាគូរស្នេហ៍ដែលគំរូប្រកត់មែន ព្រោះតាំងពីចាប់ផ្ដើមមានទំនាក់ទនងនឹងគ្នាមកកញ្ញា អែនជី នឹងអនាគតស្វាមី មិនដែលមានបញ្ហាអ្វីនឹងគ្នានោះទេ ព្រោះអ្នកទាំងពីរតែងតែបង្ហាញពីភាពផ្អែមល្ហែមក្នុងបណ្ដាយសង្គមហ្វេសប៊ុករបស់ខ្លួន ។
ថ្ងៃមង្គលការកាន់តែជិតមកដល់កញ្ញា អែនជី កាន់តែផ្អែមល្ហែមលើសមុនទៅទៀត ដោយកញ្ញាបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាថា៖ “ពេលវាលាដែលអូនតែងទង្ទឹងរងចាំពេលនេះបានខិតជិតមកដល់ហើយ អគុណគ្រប់យ៉ាងដែលធ្វើដើម្បីអូន អគុណបងដែលចូលមកជីវិតអូន សន្យានិងអូនណាថាស្រលាញ់គ្នា លុះចាស់កោងខ្នងរៀងៗខ្លួនណា #I love_you_MyLife” ៕