សាហាវបាត់! ម្ទេសប្រភេទនេះ ធ្វើឲ្យបុរសម្នាក់ត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ព្រោះ…
បុរសអាយុ៣៤ឆ្នាំ ចិត្តសឿងម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយពីចូលរួមកម្មវិធីប្រកួតបរិភោគម្ទេសមួយ ហើយមានអាការៈឈឺក្បាល និង ឈឺក លក្ខណៈធ្ងន់ធ្ងរ ទ្រាំលែងបាន។


ការពិត កម្មវិធីហូបម្ទេសដែលបុរសម្នាក់នេះចូលរួម ជាវិញ្ញាសារត្រូវឲ្យបរិភោគម្ទេសដែលហឹរជាងគេបំផុតក្នុងពិភពលោក មានឈ្មោះថា «Carolina Reaper» ។ ម្ទេសនេះជាប់កំណត់ត្រាថាហឹរ គ្មានម្ទេសណាប្រៀបប្រដូចបានទេនៅលើលោក។ ប៉ុន្ដែ តាមករណីបរិភោគកន្លងមក មិនដែលមានអ្នកជម្ងឺកើតអាការៈដូចបុរសម្នាក់នេះឡើយ។ ក្រោយពីហូបរួច ក្បាលគាត់ និង ក ធ្វើទុក្ខខ្លាំងមែនទែន ហើយសម្ពាធឈាមកើនឡើងខ្ពស់។ ដំបូងអាការៈនេះបានបាត់ទៅវិញ ប៉ុន្ដែ ក្រោយ ២ ទៅ ៣ថ្ងៃ វាក៏កើតឡើងបន្ដទៀង មិនបាត់សោះ គួរឲ្យរន្ធត់ចិត្ត ទើបសម្រេចចិត្តដល់ថ្នាក់ចូលបន្ទប់សង្គ្រោះបន្ទាន់ដូច្នេះ។



នេះជារឿងដ៏ចម្លែក ព្រោះបុរសជាអ្នកជម្ងឺមានសុខភាពមាំមួន មិនដែលចូលពេទ្យញឹកញាប់ឡើយ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យគ្មានចេតនាផ្សាយផលប៉ះពាល់អាក្រក់អ្វីអំពីម្ទេស «Carolina Reaper» នោះទេ។ នេះអាចជាករណីពិសេស ព្រោះមនុស្សភាគច្រើនហូបហើយ គ្រាន់តែក្ដៅអណ្ដាតខ្លាំងប៉ុណ្ណោះ៕



ប្រភព៖ https://www.mirror.co.uk/news/us-news/man-who-ate-worlds-hottest-12334333
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់