ស្នេហ៍ពិតមិនគិតគីឡូ! ធ្លាប់ត្រូវគេបង្អាប់រូបរាងធាត់ ពេលនេះបានភរិយាស្រស់ស្អាត នាងបែរជានិយាយថា…
ចំពោះភក្ដីភាពនៃសេចក្ដីស្នេហាដែលស្មោះត្រង់រវាងចិត្តនិងចិត្តនៅលើលោកនេះ បានកើតឡើងដោយមិនខ្វល់ពី រូបសម្រស់ អាយុ ជាតិសាសន៍ សាសនា នរណាជានរណាឡើយ ប្រសិនបើយើងស្រឡាញ់គ្នាពិត គឺស្រឡាញ់និងជំនះឧបសគ្គសព្វគ្រប់បែបយ៉ាង។


ជាក់ស្ដែង គូស្វាមីភរិយាជនជាតិថៃមួយគូ ដែលមានរូបរាងខុសគ្នាខ្លាំង ពេលនេះកំពុងតែល្បីល្បាញពេញបណ្ដាញសង្គមអ៊ីនធើណែត។ ពួកគេបានស្រឡាញ់គ្នា១០ឆ្នាំមកហើយ ខណៈដែលខាងប្រុសមានទម្ងន់ដល់ទៅ១២០គីឡូក្រាម ហើយខាងស្រីត្រឹមតែ៤៤គីឡូក្រាមប៉ុណ្ណោះ។ បុរសជាស្វាមី ធ្លាប់បានត្រូវគេបង្អាប់រឿងគីឡូធ្ងន់ ហើយដាក់ឈ្មោះហៅក្រៅសុទ្ធតែ «បាល់» ជាដើម។



ប៉ុន្ដែ គួរឲ្យសរសើរនូវក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខាងស្រី នាងមិនប្រកាន់និងមិនខ្វល់ចំពោះសម្ដីអ្នកផងឡើយ។ នាងបាននិយាយថា នាងស្រឡាញ់ប្ដីនាងណាស់ គាត់ជាបុរសស្មោះត្រង់ តែងតែគាំទ្រនាង ពេលដែលនាងត្រូវការបំផុត។ នាងដឹងថា គាត់មិនធាត់ស្អាតមែន តែគាត់មានទឹកចិត្តល្អណាស់ ដែលនេះជារឿងសំខាន់បំផុត។



នាងបន្ដថា គាត់ជាមនុស្សយកចិត្តទុកដាក់ចំពោះគេ។ ពួកគេរួមសុខ រួមទុក្ខ គ្រប់សព្វបែបយ៉ាងក្នុងជីវិត។ នាងមិនខ្វល់ទេ នាងស្រឡាញ់គាត់ជាគាត់ មិនមែនរូបរាងគាត់នោះទេ។ យើងក៏សូមអបអរចំពោះស្នេហានេះ ហើយសព្វថ្ងៃ អ្នកទាំងពីរបានបុត្រមួយ ជាចំណងដៃអាពាហ៍ពិពាហ៍ហើយ៕
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់