ក្តៅៗបទថ្មី យក់ ថិតរដ្ឋាចង្វាក់មិនបែកស្លុយ ហើយពិរោះកប់
តារាចម្រៀងជើងចាស់ យក់ ថិតរដ្ឋាបានចេញនូវវីឌីអូផ្លូវការណ៍បទចម្រៀង ថ្មីរបស់ខ្លួននៅក្នុងផលិតកម្មថោនដែលបានធ្វើឲ្យមហាជន និងអ្នកគាំទ្រសរសើរ ជាខ្លាំងនូវចម្រៀងរបស់អ្នកនាង។



បទចម្រៀងថ្មីចង្វាក់បែបប្រពៃណីរបស់អ្នកនាងយក់ ថិតរដ្ឋាគឺមានចំណងជើង ថា “ កូនម៉ែចាស់ហើយ” ដែលនៅក្នុងការសម្តែងគឺអ្នកនាងជាអ្នក្ដើរតួរផ្ទាល់ តែម្តង។



អ្វីដែលកាន់តែពិសេសសម្រាប់បទចម្រៀងមួយបទនេះគឺបានផុសឡើងកៀកពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលអាចឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់គ្នាអាចចាក់រាំកំសាន្តបានតាមចង្វាក់បែបប្រពៃណី ខណៈដែលកន្លងមកមានចម្រៀង មួយចំនួនបែរជាបង្ហាញចង្វាក់បែកស្លុយ និងទទួលការរិះគន់យ៉ាងខ្ឡាំងផងដែរ។


បញ្ជាក់ថាក្រោយផ្ទុះការរិះគន់ចង្វាក់បែកស្លុយរួចមកតារាចម្រៀង និងអ្នកនិពន្ធ ជាច្រើនបានចាប់ផ្តើមបង្វែរបទចម្រៀងថ្មីរបស់ខ្លួនមកតាមបែបប្រពៃណីធម្មតាវិញ ដោយសារតែវាជាចំណែកមួយក្នុងការអភិវឌ្ឍវប្បធម៌ខ្មែរដែលមានជា យូរលង់ណាស់មកហើយ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់