សូម្បីតែ ប៊េនីយ៉ាំង ក៏ទប់ចិត្តមិនបាន ដល់ថ្នាក់និយាយបែបនេះ ពេលជួបយូឌីស្កូ!

925 Views
April 11, 2018

ប្រិយមិត្តច្បាស់ជាជ្រាបហើយ ពីអាការៈជម្ងឺដ៏ធ្ងន់ធ្ងររបស់ លោក យូ ឌីស្កូ ដែលស្ថិតក្នុងដំណាក់កាល ទឹកនោមប្រៃ បញ្ហាក្រលៀនទាំងពីរ ធ្វើឲ្យលោកធ្លាក់ខ្លួនស្គមរីងរៃ ហើយពិបាកនឹងឆ្លៀតរកកម្រៃដើម្បីមកព្យាបាលជម្ងឺណាស់។

 

 

 

 

 

 

 

 

រឿងដ៏គួរឲ្យសង្វេគនេះ បានធ្វើឲ្យមិត្តៗសិល្បករ សិល្បការនី និង មហាជន បានខ្នះខ្នែងជួយឧបត្ថម្ភនិងបង្កើតមូលនិធិ ហើយក៏ទទួលបានដំណឹងល្អ អាចមានលទ្ធភាពគ្រប់គ្រាន់ទៅកាន់ប្រទេសឥណ្ឌាដើម្បីផ្លាស់ប្ដូរក្រលៀននាពេលឆាប់ៗខាងមុខនេះផងដែរ។ យ៉ាងណាមិញ ទោះបីជាស្ថានភាពរបស់លោក យូ ឌីស្កូ មានភាពល្អប្រសើរច្រើន កាលពីពេលថ្មីនេះ ស្រីស្អាត ប៊េនីយ៉ាំង បានបង្ហោះសារបង្ហាញពីភាពរន្ធត់ចិត្ត នៅពេលដែលបានជួបលោក យូ ឌីស្កូ ផ្ទាល់។

 

 

 

 

 

 

 

 

ប៊េនីយ៉ាំង បាននិយាយថា៖

«អាណិតសែនអាណិតមកជួបនៅក្រៅជូនលុយមិនចង់យកទៀត

បើគាត់មិនឈឺខ្ញុំជឿថាគាត់មិនលាដៃហាមាត់សុំការជួយទេ

ដារ៉ាក៏ដោយមិនមែនដារ៉ាក៏ដោយជួយគ្នាជាការគួរ..ជូនពរឆាប់ជា

ឆាប់មានចំនួយគ្រប់ប្រាក់ព្យាបាលណាម្ចាស់បង..🙏🏻 »

 

 

 

 

 

 

 

យើងក៏សូមសរសើរដល់ទឹកចិត្តកញ្ញា ប៊េនីយ៉ាំង ក្នុងនាមជាសិស្សប្អូនចំពោះរៀមច្បង យូ ឌីស្កូ ទោះបីជាពេលនេះ នាងហាក់ដូចជាឃ្លាតឆ្ងាយពីវិស័យសិល្បៈទៅហើយ។ ហើយក៏សូមជូនពរឲ្យលោក យូ ឌីស្កូ ទទួលការវះកាត់ដោយជោគជ័យ និង ត្រឡប់មកមានសុខភាពល្អវិញនាពេលខាងមុខនេះ៕

Facebook Comment

Related Articles