ស្អាតអីស្អាតយ៉ាងនេះ! Taew natapohnបង្អូតសម្រស់ក្នុងឆុតប្រពៃណីមុនពិធីចូលឆ្នាំថ្មីមកដល់
984 Views
April 11, 2018

កញ្ញា Taew natapohn ដែលទស្សនិចជនបានស្គាល់រូមនាងក្នុងនាមជាតួឯកស្រីក្នុងរឿង «រាជនីស្តេចនាគ» ។ ហើយនាងក៏ម្ចាស់ពាន់រង្វាន់តារាស្រីឆ្នើមប្រចាំឆ្នាំ២០១៧ផងដែរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត នឹងសម្ថតភាពក្នុងការសម្ដែងដ៏ពិនប្រសប់របស់នាងបានធ្វើអោយនាងរឹតតែមានឈ្មោះល្បីពីមួយថ្ងៃទៅមួយថ្ងៃ ។
ជាមួយនឹងភាពល្បីល្បាយនេះផងដែលកញ្ញា Taew natapohn ក៏មិនដែលធ្វើអោយអ្នកគាំទ្ររបស់នាងអស់សង្ឃឹមនោះទេ គឺនាងតែងតែមាននៅអ្វីថ្មីៗក្នុងខ្សែរភាគយន្ដ ក៏ដូចជាស្ពតពាណិជ្ជកម្មនានា ដើម្បីបំរើអារម្មណ៍អោយហ្វេនៗរបស់កញ្ញារហូតមក ។ នាងក៏ធ្លាប់មកកាន់ប្រទេសកម្ពុជាដែលនៅក្នុងឆ្នាំ២០១៧ ការមកដល់ប្រទេសកម្ពុជានេះជាការអញ្ជើញរបស់ស្ថានីយ PNN ហើយក៏ជាការសំនូមពររបស់អ្នកគាំទ្រនាងនៅក្នុងប្រទេសផងដែល ។