ខ្លាំងបាត់! កាហ្វេប្រ៊េន Starbucks នឹងបិទទ្វារហាង៨ពាន់កន្លែងនៅអាមេរិក ដើម្បីធ្វើរឿងមួយនេះ!
ហាងកាហ្វេដ៏ល្បីឈ្មោះនៅទូទាំងពិភពលោកបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបិទទ្វារហាងកាហ្វេទាំង៨ពាន់សាខា ទាំងអស់នៅសហរដ្ឋអាមេរិក ចំនួន១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ។

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Starbucks សម្រេចបិទទ្វារហាង ផ្អាករកស៊ីចំនួន១ថ្ងៃបែបនេះ គឺដើម្បីបើកថ្នាក់ហ្វឹកហាត់អប់រំបុគ្គលិករបស់ខ្លួនអំពី «ការប្រឆាំងនឹងអំពើរើសអើងពូជសាសន៍» ស្របពេលដែលផ្ទុះរឿងអាស្រូវកាលពីសប្ដាហ៍មុននេះ។

ដូច្នេះបុគ្គលិកជិត ១៧៥០០០នាក់ នឹងទទួលការអប់រំ ដើម្បីទប់ស្កាត់ការរើសអើងពូជសាសន៍និងធ្វើយ៉ាងណាឲ្យអតិថិជនរបស់ Starbucks មានអារម្មណ៍សុវត្ថិភាពនិងត្រូវគេទទួលស្វាគមន៍។ ចំណែកដើមហេតុនៃរឿងនេះបណ្ដាលមកពី កាលពីសប្ដាហ៍មុន បុរសជនជាតិស្បែកខ្មៅ២រូប ត្រូវបានអ្នកគ្រប់គ្រងហាង Starbucks នៅរដ្ឋ Philadelphia ហៅបូលីសឲ្យមកចាប់ខ្លួន គ្រាន់តែអ្នកទាំងពីរសុំចូលបន្ទប់ទឹក ហើយមិនបានទិញកាហ្វេ។


រឿងនេះបានបង្កកំហឹង និង បាតុកម្ម ប្រឆាំងនឹងហាង Starbucks តែម្ដង ដោយមានអតិថិជនជាច្រើនបានធ្វើពហិកាលែងទិញកាហ្វេ Starbucks។ ពេលនេះ អ្នកគ្រប់គ្រងហាង Starbucks នោះត្រូវបានឲ្យចាកចេញពីការងារហើយ។ ជាចុងក្រោយ Starbucks ប្តេជ្ញាថា នឹងរៀនសូត្រពីកំហុសខ្លួន ហើយក៏សម្រេចចិត្តដាក់ការអប់រំហ្វឹកហាត់នេះដល់បុគ្គលិករបស់ខ្លួនតែម្ដង៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់