ស្នេហាពិតជាពិបាកយល់មែន! កម្លោះវ័យ១៩ឆ្នាំស្រឡាញ់លោកយាយ៧២ឆ្នាំ ដល់ថ្នាក់ធ្វើបែបនេះ…
យើងតែងតែលឺពាក្យពោលថា នៅពេលដែលមនុស្សមានស្នេហា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ជាក់ស្ដែង ពាក្យពេជន៍មួយឃ្លានេះ ពិតជាក្លាយជាការពិតមែន តាមរយៈស្នេហាដែលកំពុងតែល្បីកក្រើក រវាងកម្លោះសង្ហាអាយុ១៩ឆ្នាំម្នាក់ជាមួយនឹងលោកយាយអាយុ៧២ឆ្នាំ នៅសហរដ្ឋអាមេរិក។

ស្នេហាចម្លែកខុសវ័យនេះ កើតចេញពីការឃើញភ្លាម ស្រឡាញ់ភ្លេត តែម្ដង នៅហាងលក់ភីហ្សាកុមារមួយកន្លែង។ ស្នេហារន្ទះបាញ់មួយនេះ ធ្វើឲ្យកម្លោះ Gary អាយុត្រឹមតែ១៩ឆ្នាំ សម្រេចចិត្តសុំលោកយាយ Amenda អាយុ៧២ឆ្នាំ ធ្វើជាភរិយា ក្រោយទាក់ទងគ្នាបានត្រឹម២សប្ដាហ៍ប៉ុណ្ណោះ។ ពេលនេះ គូស្នេហ៍ទាំងពីរកំពុងតែរស់នៅជាមួយគ្នាយ៉ាងផ្អែមល្អែម។


ទោះបីជាលោកយាយ Amanda មានវ័យចំណាស់អាចធ្វើជាលោកយាយរបស់គេក៏ដោយ ក៏នាយ Gary ស្រឡាញ់លោកយាយជាគូស្នេហ៍យ៉ាងងប់ងល់។ លោកនិយាយថា កែវភ្នែកពណ៌ខៀវដ៏ស្រស់ស្អាតរបស់ Amanda និង អត្តចរិតរបស់គាត់ ធ្វើឲ្យលោកធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្វីៗគ្រប់យ៉ាងរបស់ Amanda បានខាបយកបេះដូងលោកឲ្យដកចិត្តមិនរួច តាំងពីថ្ងៃជួបដំបូង។


ថ្វីបើគូស្នេហ៍មួយគូនេះមានអាយុខុសគ្នាដល់ទៅ៥៣ឆ្នាំក៏ដោយ តែក្ដីស្រឡាញ់របស់ពួកគេមិនចាញ់គូស្នេហ៍ធម្មតានោះទេ។ រឿងដែលចម្លែកគឺ ចៅប្រុសរបស់លោកស្រី Amanda ផ្ទាល់ មានអាយុបង លោក Gary ទៅទៀត ប៉ុន្ដែមិនជាអ្វីឡើយ។ លោកយាយ Amanda ដឹងច្បាស់ថា Gary ជាបុរសដែលលោកយាយចង់រស់នៅជាមួយរហូតដល់នាទីចុងក្រោយនៃជីវិត។ រឿងរ៉ាវនេះចម្លែកនិងពិបាកយល់មែន តែពួកគាត់ស្រឡាញ់គ្នាយ៉ាងមានសេចក្ដីសុខ យើងគ្មានសិទ្ធិអ្វីទៅសើចហួងហែងគេឡើយ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់