ស្លុតចិត្ត! សូមកុំប្រឹងហូបត្រីសាលម៉ុនចិញ្ចឹមច្រើនពេក ព្រោះវាអាចបង្កជម្ងឺកាចសាហាវដល់ថ្នាក់នេះ!

3088 Views
April 20, 2018

នាពេលបច្ចុប្បន្ននេះ ចំណីអាហារជាច្រើនត្រូវបានផលិតដោយប្រើប្រាស់សារធាតុគីមីរួមផ្សំ ដើម្បីឆាប់ទទួលបានផលលឿន និង ផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជាក្រពះប្រជាជនរាប់លាននាក់នៅលើពិភពលោក។ ប៉ុន្ដែ សារធាតុគីមីទាំងនោះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងសម្លាប់ជីវិតមនុស្សអស់ជាច្រើនម៉ឺននាក់ ជារៀងរាល់ឆ្នាំ។

 

 

បែបនេះហើយទើបសព្វថ្ងៃ នរណាៗក៏ញញើតនឹងផ្លែឈើ បន្លែ ត្រី សាច់ ដែលមានជាតិគីមី ហើយអ្នកដែលមានជីវភាពសមរម្យ តែងតែរកទិញចំណីអាហារធម្មជាតិ ទោះបីជាត្រូវចំណាយច្រើនបន្ដិចក្ដី។ អ្វីដែលមិននឹកស្មាន ទោះបីជាយើងខំជៀសវាងយ៉ាងណា ក៏ជៀសមិនផុតចំណីអាហារគីមីដែរ។ ជាក់ស្ដែង សូម្បីតែត្រីសាលម៉ុនដែលមានតម្លៃថ្លៃគួរសមនៅលើទីផ្សារនោះ ក៏ជាប្រភេទត្រីចិញ្ចឹម មិនមែនជាត្រីធម្មជាតិឡើយ។

 

 

គេអាចចំណាំនិងបែងចែកដោយ ត្រីសាលម៉ុនដែលគេចិញ្ចឹមក្នុងកសិដ្ឋាន មានពណ៌ទឹកក្រូចខ្ចី ដូចដែលយើងបានឃើញនិងបរិភោគនៅតាមហាងស៊ូស៊ី ចំណែកឯត្រីធម្មជាតិ កម្ររកបានណាស់ វាមានពណ៌ទឹកក្រូចចាស់និងដិត។ តាមការសិក្សាដ៏គួរឲ្យរន្ធត់ចិត្តបង្ហាញថា ត្រីសាលម៉ុនចិញ្ចឹមមានផ្ទុកសារធាតុគីមីច្រើនណាស់ ហើយស្ថិតក្នុងប្រភេទអាហារដែលមានជាតិពុលខ្លាំងបំផុតក្នុងលោក។

 

 

នៅពេលដែលបរិភោគសាច់ត្រីសាលម៉ុនចិញ្ចឹម ច្រើនជាង១ដង ក្នុង១ខែ​ វាអាចនឹងបង្កើនហានិភ័យជម្ងឺមហារីកដល់មនុស្សយើង នាពេលអនាគត ព្រោះតែជាតិគីមីនិងជាតិពុលរបស់វា។ មិនតែប៉ុណ្ណោះ វាអាចនឹងឈានទៅដល់ជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះដូង ជម្ងឺវង្វេងបាត់ការចងចាំ ថែមទៀត។

 

 

គ្រូពេទ្យថែមទាំងហាមប្រាមដល់ ក្មេងៗ ស្រ្ដីមានផ្ទៃពោះ និង ជំទង់ៗ មិនឲ្យបរិភោគត្រីសាលម៉ុនចិញ្ចឹមឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់កូនក្នុងផ្ទៃ និង ការលូតលាស់របស់ក្មេង។ ដូច្នេះ ប្រសិនបើបងប្អូនចូលចិត្តបរិភោគត្រីសាលម៉ុន សូមមេត្តាកាត់បន្ថយតាមដែលអាចធ្វើបាន ដើម្បីសុខភាពទាំងអស់គ្នា!

 

 

 

 

 

ប្រភព៖ http://goodfullness.net/farmed-salmon-one-toxic-foods-world-see-stop-eating/?utm_source=arch&utm_medium=Social&utm_tracking=366

Facebook Comment

Related Articles