ទម្លាយរឿងពិតរបស់ជនជាតិចិន៦នាក់នៅលើកបាំល់ទីតានិក ដែលត្រូវអាមេរិកព្យាយាមបំបិទភស្ដុតាង! (មានវីឌីអូ)
កាលពីពេលថ្មីៗនេះ វីឌីអូឯកសារថ្មីដែលមានឈ្មោះថា “The Six” ត្រូវបានគេផលិតឡើង ដោយរៀបរាប់ពីរឿងពិតរបស់ជនជាតិចិនទាំង៦នាក់ ដែលរួចរានមានជីវិតពីមហន្ដរាយលិចកប៉ាល់ទីតានិក។ ជនជាតិចិនទាំង៦នាក់នោះ ស្ទើរតែគ្មានឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្រ្តនៃកប៉ាល់ទីតានិកតែម្ដង ទាំងការពិត ពួកគាត់បានស្ថិតក្នុងហេតុការណ៍នោះដែរ។ តើហេតុអ្វីបានជាពួកគាត់ត្រូវបានគេបំភ្លេចចោល?



នាពេលនោះ មនុស្សប្រមាណ១៥០០០នាក់ បានស្លាប់ ក្នុងសោនាដកម្មលិចកប៉ាល់ទីតានិក នៅឆ្នាំ១៩១២។ ក្នុងនោះ ជនជាតិចិន៦នាក់ក្នុងចំណោម៧០០នាក់ បានរួចរានមានជីវិត ដែលមកដល់ពេលនោះ គេអាចដឹងព័ត៌មានតិចតួចបំផុតពីពួកគាត់។ ដូច្នេះហើយ លោក Arthur Jones ដែលជាអ្នករាបរៀងឯកសារ បានខិតខំស្រាវជ្រាវពីរឿងលម្អិតរបស់ជនជាតិចិន៦រូបនោះ អស់រយៈពេល២ឆ្នាំ។
ពិតណាស់ ពិភពលោកចូលចិត្តស្ដាប់ពីហេតុការណ៍ទីតានិកនោះ នរណាៗក៏ស្រឡាញ់ មានទាំងខ្សែភាពយន្ដដ៏ល្បីទៀត ប៉ុន្ដែបែរជាគ្មានសារព័ត៌មានណាផ្សាយពីជនជាតិចិនទាំង៦នាក់នោះឡើយ។



តាមការស្រាវជ្រាវ ពួកគាត់មានឈ្មោះ Lee Bing, Fang Lang, Chang Chip, Ah Lam, Chung Foo និង Ling Hee។ ឈ្មោះរបស់ពួកគាត់ មាននៅលើសំបុត្រកប៉ាល់ប្រភេទទី៣ (third-class ticket)។ ក្នុងចំណោម៦នាក់នោះ មាន៥នាក់រួចជីវិតដោយបានទូកសង្គ្រោះ ហើយម្នាក់ទៀតបានអោបដុំឈើអណ្ដែត។ ប៉ុន្ដែអ្វីដែលមិននឹកស្មាន នៅពេលដែលរួចពីស្លាប់ហើយ ខាងអាមេរិកបែរជាមិនអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅក្នុងប្រទេសទៅវិញ ពោលគឺដេញចេញពីអាមេរិកភ្លាមៗ ។



មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងនិយាយអាក្រក់ៗពីជនជាតិចិននោះលើសារព័ត៌មាន និង ចោទប្រកាន់តែពួកគេលួចជិះកប៉ាល់មិនបង់ប្រាក់ ឬ តែងខ្លួនបន្លំជាស្រី ជាដើម។ ពិតជាអយុត្តិធម៌ណាស់! ដូច្នេះ យើងរង់ចាំមេីលរឿងរ៉ាវពិតកាន់តែលម្អិតនៅក្នុងឯកសារស្រាវជ្រាវនោះ ដែលនឹងផ្សាយក្នងពេលឆាប់ៗនេះ៕


វីឌីអូ trailer
https://www.youtube.com/watch?v=5-0gpvPHaZs
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់