ស្មានតែចិញ្ចៀនថោកៗ ប្រុងឲ្យគេទទេទៅហើយ ស្រាប់តែដឹងតម្លៃ បើកភ្នែកធំៗ!

2607 Views
April 21, 2018

ស្រ្ដីជនជាតិអង់គ្លេសម្នាក់ ស្ទើរតែបោះចោលទ្រព្យដ៏មានតម្លៃរបស់ខ្លួន ទៅឲ្យកន្លែងសប្បុរសធម៌ទៅហើយ ព្រោះតែមិននឹកស្មានថា ចិញ្ចៀនកេរបស់ម្ដាយក្មេកមានតម្លៃយ៉ាងមហាសាល។

 

 

ចិញ្ចៀន១គូដែលនាងចង់បរិច្ចាគទៅកន្លែងសប្បុរសធម៌នោះ ដោយសារដំបូងឡើយ នាងគិតថាគ្មានតម្លៃនោះទេ។ សំណាងល្អហើយ នាងនិងស្វាមីបានជួបនឹងអ្នកជំនាញ ហើយក៏សាកឲ្យគេពិនិត្យលើចិញ្ចៀនទាំង២នេះ។ មិនស្មានសោះថា នៅពេលដែលយកចិត្តទុកដាក់ពិនិត្យទើបដឹងថា ប្រអប់ចិញ្ជៀនគឺជាម៉ាក Cartier ដ៏ល្បីល្បាញ។

 

 

បន្ទាប់ពីអ្នកជំនាញពិនិត្យហើយ ក៏ប៉ាន់តម្លៃថា ការពិត ចិញ្ជៀន១វង់គឺជាចិញ្ចៀនពេជ្រ៤ការ៉ាត់ឯណោះ ហើយចិញ្ចៀន១វង់ទៀត ជាត្បូងកណ្ឌៀងដែលមានតម្លៃថ្លៃគួរសមដែរ។ នៅពេលដែលដាក់ដេញថ្លៃលក់ ចិញ្ចៀនពេជ្រលក់បាន ៤ម៉ឹន២ពាន់ផោន ស្មើនឹងជាង៥ម៉ឹន៨ពាន់ដុល្លា។ រីឯ ចិញ្ចៀនត្បូងកណ្ឌៀង លក់បាន២ម៉ឹុន៨ពាន់ផោន ស្មើនឹង ៣ម៉ឺន៩ពាន់ដុល្លា។ ដូច្នេះ សរុបបានដល់ទៅ ៩ម៉ឹន៧ពាន់ដុល្លា ឯណោះ។

 

 

 

 

 

ពិតជាសំណាងមែនទែន! ហើយប្ដីប្រពន្ធមួយគូនេះក៏មានការភ្ញាក់ផ្អើលមិនគួរឲ្យជឿដែរ ដែលពួកគេអាចរកប្រាក់បានច្រើនយ៉ាងនេះក្នុងមួយប៉ព្រិចភ្នែក។

 

 

 

 

ប្រភព៖ http://metro.co.uk/2018/04/15/70000-rings-nearly-ended-going-charity-shop-7469520/

Facebook Comment

Related Articles