ហួសហេតុពេកហើយ! ជនបរទេសព្រហើនហ៊ានប្រមាថព្រះពុទ្ធរូបនៅភ្នំសំពៅ ខេត្តបាត់ដំបង!

4954 Views
April 21, 2018

ប្រទេសកម្ពុជាជាប្រទេសដែលគោរពបូជាព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ យ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្ដែ ចំពោះជនបរទេសមួយចំនួនដែលមិនបានស្វែងយល់ពីវប្បធម៌សាសនារបស់យើង ពួកនោះមិនបានយល់ដឹងពីអ្វីដែលគេគោរព អ្វីដែលគេបូជាឡើយ។ ខ្លះមកដល់ប្រទេសយើង បានបង្ករឿងអសីលធម៌ជាច្រើន គួរឲ្យខឹងសម្បារណាស់។

 

 

 

 

 

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ លោក William Guang ដែលជាអ្នកវិភាគដ៏ល្បីនៅលើ់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះសារពោរពេញដោយកំហឹង ជាមួយនឹងរូបភាពដ៏ព្រហើនរបស់ជនបរទេសម្នាក់។ ជននោះពិតជាមិនស្គាល់ទីសក្ការៈដែលគេគោរពឡើយ គេហ៊ានអង្គុយនៅលើព្រះកេសព្រះពុទ្ធរូបមួយ ដែលនេះជាការប្រមាថដល់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។

 

 

 

 

លោក William Guang បានបង្ហោះរៀបរាប់ថា៖

«អាជ្ញាធរបាត់ដំបងមានបានឃេីញទេចំពោះរឿងនេះដែលកេីតឡេីងនៅភ្នំសំពៅ ជនបរទេសនេះវាព្រហេីនណាស់មកប្រមាថព្រះពុទ្ធសាសនាខ្មែរបែបនេះ 😡😡😡

សូមអាជ្ញាធរចាប់ជននេះអោយបាន ដាក់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

 

 

 

 

ដូច្នេះយើងក៏សំណូមពរឲ្យអាជ្ញាធរចាត់វិធានការតាមរកអត្តសញ្ញាណជនបរទេសនេះ មកដាក់ទោស ណែនាំ ដើម្បីកុំឲ្យអ្នកផ្សេងធ្វើអ្វីតាមអំពើចិត្តបែបនេះទៀត៕

 

 

 

Facebook Comment

Related Articles