ស្លុតចិត្ត! អាយុ១៧ឆ្នាំសោះ កើតមហារីកលំពែង ព្រោះហូបអាហារប្រភេទនេះ សុទ្ធតែយើងចូលចិត្ត លោកព្រះ…!

968 Views
April 25, 2018

រឿងរ៉ាវដ៏គួរឲ្យរន្ធត់ចិត្តមួយ បានកើតទៅលើក្មេងប្រុងជំទង់ម្នាក់ ជនជាតិចិន ដែលមានវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ គឹរូបគេបានកើតមហារីកលំពែងដំណាក់កាលទី៤ សឹងតែមិនគួរឲ្យជឿឡើយ។

 

 

 

 

យើងតែងតែគិតថា អាហារអាំងមិនសូវមានផលប៉ះពាល់ដូចជាអាហារចៀន បំពងខ្លាញ់នោះទេ។ ប៉ុន្ដែ អ្នកណាទៅដឹងថា ក្មេងជំទង់ម្នាក់នេះកើតមហារីក ព្រោះតែហូបអាហារដែលអាំងសឹងតែរាល់ថ្ងៃ។​ រូបគេចូលចិត្តអាហារអាំងតាមផ្លូវដែលធូរថ្លៃដូចជា ស្លាបមាន់អាំង BBQ ហតដកអាំង ហាំប៊ឺហ្គ័រ ជាដើម។ គេមិននឹកស្មានសោះថា អាហារទាំងនេះអាចបង្កមហារីកដល់ស្លាប់ឲ្យគេទាំងនៅវ័យក្មេង។

 

 

 

 

ដំបូងឡើយគេមិនបានចាប់អារម្មណ៍ពីរោគសញ្ញានោះទេ។ រហូតដល់គេ ចាប់ផ្ដើមមានបញ្ហាដូចជា ពោះវៀនមិនសូវធ្វើការល្អ ឈឺពោះ និង ឈឺខ្នង ហើយស្បែកឡើងពណ៌លឿង និង រមាស់។ ចំណែកឯទឹកនោម មានពណ៌ចាស់ទៅៗ រហូតដល់ចេញពណ៌ត្នោត។ ពេលដែលទៅឲ្យគ្រូពេទ្យពិនិត្យ អ្វីៗយឺតពេលទៅហើយ។ រូបគេកើតមហារីកលំពែងដំណាក់កាលទី៤។

 

 

 

 

ដូច្នេះបងប្អូនសូមប្រយ័ត្នផង ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី! សូមបរិភោគអាហារដែលផ្ដល់សុខភាពល្អ ហើយចំពោះសាច់អាំងដូចខាងលើ សូមព្យាយាមកាត់បន្ថយដើម្បីសុខភាពទាំងអស់គ្នា៕

 

 

 

 

ប្រភព៖ http://www.viral4real.com/teen-diagnosed-with-pancreatic-cancer-eating-bbq/

Facebook Comment

Related Articles