ទប់ទឹកភ្នែកមិនចង់បានពេលឃើញ ករុណា ពេជ្រ ធ្វើបែបនេះដាក់ឪពុក (មានវីដេអូ)
964 Views
April 25, 2018
លោក ករុណា ពេជ្រ បានធ្វើអោយអ្នកប្រើប្រាស់នៅបណ្ដាយសង្គមហ្វេសប៊ុក មានការក្ដុកក្ដួលនៅក្នុងចិត្តគ្រប់គ្នា ដោយសារតែលោកឪពុកជាទីស្រលាញ់ នឹងគោរព របស់លោកបានធ្លាក់ខ្លួនឈឺធ្ងន់ ។


ក្រោយពីបញ្ជូនឪពុកដល់មន្ទីរពេទ្យវៀតណាមហើយលោក ករុណា ពេជ្រ បង្ហោះវីដេអូមួយ ខណៈដែលលោកព្យាយយាមហៅឪពុកដែលកំពុងដេកស្ដូកស្ដឹងដែលជាប់ដោយឧបករណ៍ពេទ្យពេញខ្លួននៅលើគ្រែ ប៉ុន្តែបានត្រឹម បើកភ្នែកសម្លឹកកូនប៉ុណ្ណោះ ។ ក្រោយពីនេះលោកបានបន្ថែមសាររៀបរាប់ទាំងក្ដុកក្ដួលផងដែរថា៖ «ខានស្តាប់ សម្លេង ប៉ា ជាង 4 ខែ ហើយ…. ចង់លឺសម្លេងប៉ា សារជាថ្មី…. » ។


ក្នុងនោះគួរបញ្ជាក់ផងដែរថាលោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡារបស់លោក ដើម្បីយកថវិកាទៅមើលជម្ងឺឲ្យឪពុក ដែលកំពុងសម្រាកព្យាបាលនៅឯប្រទេសវៀតណាម ។



Posted by Karona Pichtown on Monday, April 23, 2018
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់