តោះមកស្គាល់មុនមាត់ពិតអនាគតគូដណ្ដឹង នី រតនា ថាស្រស់ស្អាតប៉ុនណា!!!

ម្ចាស់ពានរង្វាន់ Cambodian Idol រដូលកាលទី ១ លោក នី រតនា ដែលជាតារាចម្រៀងជំនាន់ក្រោយ ប៉ុន្តែលោកមានឈ្មោះបោះសម្លេងមិនចាស់អ្នកសិល្បះមុនៗទេ ។ ជាមួយនឹងសម្លេងដ៏ស្រទន់ និងរូបរាងស្រស់សង្ហារបស់លោក បានធ្វើអោយអ្នកគាំទ្រដែលជាមិត្តនារីជាច្រើនបានលង់ស្រលាញ់លោកគ្រប់ៗគ្នា ។
ក្នុងពេលថ្មីៗនេះដែលក៏បានលេចលឺនូវដំណឹងមួយដែលបានបញ្ចាក់ថាលោក កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងកូនស្រីអ្នកជំនួញម្នាក់នៅក្នុងពេលឆាប់ៗនេះ ។ ស្របពេលជាមួយគ្នានោះដែរ គ្រាន់តែលោក នី រតនា បានឃើញព័ត៍មាននេះភ្លាម លោកក៏បានស៊ែរចូលក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយបានសរសេរសារមួយឃ្លានៅលើនោះផងដែរថា៖ «សុំសរសេីរហេីយ ពិតជាច្បាស់របស់គេមែន»។
ពិតណាស់តាមរយៈសារនោះអាចបញ្ជាក់បានថា លោក នី រតនា ពិតជាទទួលស្គាល់ថាព័ត៍មាននោះជាការពិតមែន ហើយបើយោងតាមសារព័ត៍មានក្នុងស្រុកបានចុះផ្សាយនោះ អាចបញ្ជាក់បានថាលោក នី រតនា នឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅថ្ងៃទី ២៧ ខែមេសា ឆាប់ៗខាងមុននេះហើយ ។ មានប្រិយមិត្តអ្នកគាំទ្រតារាចម្រៀង នី រតនា ជាច្រើនចង់ស្គាល់កាន់តែច្បាស់ពីអនាគតគូដណ្តឹងរបស់លោកថា មានរូបសម្រស់ស្រស់ស្អាតយ៉ាងណា ៕