ប្រពន្ធអាយុលើស ៥៣ ឆ្នាំ ស្នេហ៍ផ្អែម ក្លែមជីវិត (មានវីដេអូ)

កាសែត The mirror របស់អង់គ្លេស បានទម្លាយរឿងរ៉ាវស្នេហាខុសវ័យ រវាងយុវជន កេរី ហាដវិក អាយុ ១៩ ឆ្នាំ ជាមួយលោកស្រី អាល់មេដា អាយុ ៧២ ឆ្នាំ បានរៀបការរស់នៅជាមួយគ្នា ក្នុងទីក្រុងមែរីវីល រដ្ឋថេន្និស៊ី សហរដ្ឋអាមេរិក ។
សេចក្តីស្នេហាខុសវ័យ ៥៣ ឆ្នាំ បានកកើតឡើងកាលពី ២ ឆ្នាំមុន ក្នុងពេលដែលលោកយាយ អាល់មេដា បានធ្វើពិធីបុណ្យសពឲ្យកូនប្រុស ដែលមានអាយុ ៤៥ ឆ្នាំ ។ ២ ខែក្រោយពីបុណ្យសព លោកស្រី លីហ្សា ភរិយារបស់ រ៉ូបឺត ជាកូនប្រសាររបស់លោកយាយ អាល់មេដា បានអញ្ជើញអ្នកទាំងពីរមករួមអាហារហាង Pizza បណ្តាលអោយមានឱកាសជួបគ្នាលើកដំបូង ។
លោកយាយ អាល់មេដា និង យុវជន កេរី ប្រើពេលសាសងគ្នា ២ សប្តាហ៍ និង ៦ ថ្ងៃក្រោយមក ក៏រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយខាងប្រុសចំណាយ ប្រាក់តែ ១៣៧ ផោនប៉ុណ្ណោះ ។ លោកយាយចាយរាងបាននិយាយថា «អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ ខ្ញុំរៀបការមានសេចក្តីសុខណាស់… នៅពេលខ្ញុំក្រឡេកមើលកែវភ្នែកយុវជន កេរី ក៏ធ្លាក់ក្នុងរណ្តៅស្នេហ៍តែម្តង …!!!» ។ ដូចគ្នាដូច្នេះដែរ យុវជនមន្តស្នេហ៍ បានប្រហើរអារម្មណ៍ថា «គ្រាដំបូង ខ្ញុំបានចាប់អារម្មណក្នុងខ្លួនរបស់គាត់ កែវភ្នែកពណ៌ខៀវស្អាតណាស់ និងលក្ខណសម្បត្តិរបស់គាត់» ។ កេរី បាននិយាយថា «កាលពីអាយុ ១៣-១៤ ឆ្នាំ ខ្លួនចាប់អារម្មណ៍តែស្រីៗចាស់ៗរហូត ។ «រាត្រីផ្សំដំណេកដំបូង ពិតជាអស្ចារ្យ ស្នេហាដ៏ជ្រាលជ្រៅ គាត់ជាចំណីស្នេហ៍ដ៏សែនវិសេសណាស់!!» ។ ពាក្យពេចន៍លោកយាយ អាល់មេដា មានន័យថា ៖ «យើងរស់នៅរួមគ្នា, កេរី ក៏បាននិយាយថា អាយុគ្រាន់តែតួលេខដែរ ៕
<iframe width=”614″ height=”346″ src=”https://www.youtube.com/embed/ovAwxEOZ5ag” frameborder=”0″ allow=”autoplay; encrypted-media” allowfullscreen></iframe>
(khaosod)