៩ រឿងធម្មតា តែអាចមាន «ទោសប្រហារជីវិត» នៅកូរ៉េខាងជើង

724 Views
April 26, 2018

យើងគួរតែដឹងថា «កូរ៉េខាងជើង» គឺជាសន្ធិយាដែលពោរពេញទៅដោយភាពអាថ៌កំបាំង និង រឿងរ៉ាវប្លែកៗ ហើយប្រសិនយើងទៅដែនដីកូរ៉េខាងជើង ក៏មិនមែនចេះតែមានសិទ្ធិធ្វើអ្វីក៏បាន ដូចបណ្តាប្រទេស​លើពិភព​លោកនោះទេ ឥឡូវ «មតិអ្នកអនឡាញ» សូមលើកយក ១០ រឿងធម្មតារបស់មនុស្សទូទៅ ប៉ុន្តែ​ «អាចត្រូវ​ប្រហារ​ជីវិត» ក្នុងប្រទេសកូរ៉េខាងជើង !!

រឿងទី ១៖​

កាលពីឆ្នាំ ២០១៣ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង ត្រូវបញ្ជាឲ្យប្រហារជីវិត ពីបទផឹកស្រានៅក្នុង​រយៈពេលកាន់​ទុក្ខ ១០០ ថ្ងៃ សពលោក គីម ជុងអ៊ីល ។

រឿងទី ២៖​

ក្នុងឆ្នាំ ២០១៤​ មានប្រជាជនកូរ៉េខាងជើងជាង ៨០ នាក់​ត្រូវប្រហារជីវិត ដោយជាប់ចោទមើលល្ខោនរបស់កូរ៉េ ខាងត្បូង ហើយបង្ខំឲ្យប្រជាជន មិនថាក្មេង ឬ ចាស់ មកចូលរួម ពិធីប្រហារជីវិតលើកនេះ​ ។

រឿងទី ៣៖​

នៅក្នុងប្រទេសកូរ៉េខាងជើង អ្នកដែលមានសិទ្ធិបើករថយន្តបាន មានតែមន្ត្រីកម្រិតខ្ពស់របស់រដ្ឋប៉ុនណោះ ហើយក្នុងចំនួន ១ ក្នុង ១០០ នាក់ក្នុងប្រទេស ដែលមានរថយន្តជារបស់ខ្លួនឯង ។

រឿងទី ៤៖​

ប្រសិនបើចង់ស្តាប់ចម្រៀង ដើម្បីកម្សាន្តអារម្មណ៍ ចម្រៀងទាំងនោះត្រូវមានអត្ថន័យ «ជូនពរ» អ្នកដឹកនាំ​ប៉ុនណោះ តែបើធ្វើផ្ទុយពីនេះ ទៅលួចស្តាប់ចម្រៀងមានអត្ថន័យផ្សេង នឹងនាំរឿងមកដាក់ខ្លួនហើយ ។

រឿងទី ៥៖​

ក្នុងឆ្នាំ ២០០៧ ពលរដ្ឋម្នាក់ត្រូវប្រហារជីវិត នៅកណ្តាលហ្វូងមហាជនយ៉ាងច្រើនក្នុងកីឡដ្ឋានជាតិ ដោយសារ និាយាយទូរស័ព្ទឆ្លងប្រទេសជាមួយជនជាតិបរទេស ,​ ក្នុងហេតុការណ៍នោះ ធ្វើឲ្យមនុស្សប្រជ្រៀតគ្នាស្លាប់ ៦​នាក់ ។

រឿងទី ៦៖​​

វាមិនពិបាកទេក្នុងការមានឱកាសទៅអង្គុយ និងសំណេះសំណាលជាមួយមន្រ្តីកម្រិតខ្ពស់របស់កូរ៉េខាងជើង តែបើអ្នកគ្រាន់តែមាន «គំនិត និង”មតិផ្ទុយគ្នា” ជាមួយរបបកូរ៉េខាងជើង អ្នកនឹងត្រូវអញ្ជើញឱ្យកែប្រែអាកប្បកិរិយារបស់អ្នកភ្លាមៗ ។

រឿងទី ៧៖​

ទោះជាមានថ្ងៃសម្រាកយូរក៏ដោយ  តែបើអ្នកធ្វើដំណើរទៅទេសចរនៅបរទេស ​ដោយឆ្លងកាត់ប្រទេស​កូរ៉េខាងត្បូង អ្នកនោះនឹងអស់សិទ្ធិត្រលប់មកចូលប្រទេសភ្លាម និងត្រូវតាមឃ្លាំមើលទៀតផង ។

រឿងទី ៨៖

ទោះជាកូរ៉េខាងជើងអះអាងថា ឲ្យពលរដ្ឋមានសេរីភាពកាន់សាសនាក៏ដោយ ប៉ុន្តែនៅពេលស្តី្រម្នាក់​កាន់​សាសនា​គ្រិស្ត យកគម្ពីរទៅចែកចាយតាមផ្លូវ  ក៏ស្រាប់តែត្រូវប្រហារជីវិតភ្លាម ដោយចោទពីបទឧក្រិដ្ឋ ។

រឿងទី ៩៖

ប្រទេសនេះអនុញ្ញាតឲ្យប្រើអ៊ិនធើរណេតបាន តែត្រូវឆ្លងកាត់ប្រព័ន្ធរបស់រដ្ឋប៉ុនណោះ តែប្រសិនបើព្យាយាម​ចូលប្រើវេបពីខាងក្រៅ ​ទោសស្មើនឹងការបង្កឧក្រិដ្ឋកម្ម ៕

ប្រភពី yaklai.com

(truststoreonline)

Facebook Comment

Related Articles