កំពុងល្បីមែន តែ Salah ឆ្លៀតធ្វើរឿងដ៏គួរឲ្យសរសើរ ជួយស្រុកកំណើតទៀតហើយ! អ្នកភូមិសរសើរកប់មាត់់តែម្ដង…

811 Views
April 27, 2018

កីឡាករអេហ្ស៊ីប Mohamed Salah កំពុងតែក្លាយជាកំពូលតារារកគ្រាប់បាល់ឲ្យក្លឹបហង្សក្រហម Liverpool និង កំពុងទទួលប្រជាប្រិយភាពខ្លាំងក្លាជាតារាសំណព្វចិត្តរបស់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ ជាមួយនឹងទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេនៅរដូវកាលនេះ Salah ត្រូវបានអ្នកវិភាគជាច្រើនហ៊ាននិយាយថា​ គេអាចនឹងជាបេក្ខភាពប្រជែងយកពានរង្វាន់ Balon d’Or ពី Ronaldo និង​ Messi នាពេលខាងមុខនេះ។

 

 

 

 

ក្រៅពីជាកីឡាករដ៏មានទេពកោសល្យអស្ចារ្យម្នាក់ ងាកមកមើលជីវិតឯកជនវិញ Salah ក៏ជាបុគ្គលចិត្តសប្បុរសគួរឲ្យគោរពម្នាក់ដែរ។ កន្លងមកនេះ មានព័ត៌មានផ្សាយពីការបរិច្ចាគទឹកប្រាក់ផ្ទាល់របស់ Salah ទៅកាន់មន្ទីរពេទ្យ សាលារៀន នៅអេហ្ស៊ីប។ មិនតែប៉ុណ្ណោះ ដំណឹងចុងក្រោយនេះបានផ្សាយថា Mo Salah បានយល់ព្រមជាមួយនឹងឪពុករបស់ខ្លួន ទិញដីទំហំ ៥អា ស្មើនឹងប្រមាណ២ហិចតា ហើយបរិច្ចាគដីនោះ ទៅឲ្យភូមិកំណើតរបស់គេដែលមានឈ្មោះថា Nagrig ដើម្បីសាងសង់ស្ថានីយ៍លូទឹកសំអុយ ជូនដល់អ្នកភូមិ។ គម្រោងសាងសង់នេះត្រូវចំណាយប្រាក់ ៤៥ម៉ឺនដុល្លា។ អ្នកភូមិមានសេចក្ដីត្រេកអរ និង កោតសរសើរ Salah ចំពោះទឹកចិត្តល្អប្រពៃរបស់គេ ហើយកាន់តែស្រឡាញ់ Salah ទ្វេរឡើង។

 

 

 

 

 

នេះពិតជាទង្វើសប្បុរសចេញពីសណ្ដានចិត្តបរិសុទ្ធរបស់កីឡាកររូបនេះ គួរឲ្យសរសើរមែនទែន ហើយថែមទាំងជាគំរូល្អដល់យុវជនក្មេងៗដែលគោរពស្រឡាញ់រូបគេដូចជាអាយដលទៀតផង៕

 

 

 

 

ប្រភព៖ http://www.middleeasteye.net/news/Mohamed-Salah-Liverpool-Egypt-village

Facebook Comment

Related Articles