នាំកូនទៅលេងនៅសួនច្បារ ត្រូវចំសត្វល្អិតម៉្យាង ពុទ្ធោ… ឡើងរលួយដៃជើង!
បុរសម្នាក់ ស្ទើរតែបាត់បង់ជីវិត ព្រមទាំងពិការដៃជើង ក្រោយពីបានទៅប៉ះនឹងសត្វល្អិតដែលស៊ីសាច់ម៉្យាង ពេលដែលខ្លួនកំពុងលេងនៅក្នុងសួនច្បារជាមួយកូនៗ ហើយដួលទៅក្នុងគុម្ភផ្កាកូឡាប។

ពេលនោះ លោកគ្រាន់តែមុតបន្លាបន្ដិចបន្តួច ហើយក៏មិនចាប់អារម្មណ៍អ្វីដែរ។ ស្រាប់តែក្រោយមក លោកក៏ចាប់ផ្ដើមឈឺ ព្រោះតែឆ្លងបាក់តេរីរបស់សត្វល្អិតដ៏កាចសាហាវនោះ។ លោកធ្លាក់ខ្លួននៅមួយកន្លែងលើគ្រែ ហើយចូលពេទ្យ សឹងតែអស់ជីវិត។ ដៃ ជើង គូទ របស់លោកត្រូវបាក់តេរីស៊ី ឡើយរលេះរលួយ គួរឲ្យរន្ធត់ចិត្តក្រៃលែង ហើយធ្វើឲ្យប៉ះពាល់ដល់គ្រឿងក្នុង និង ឈាមថែមទៀតផង។ សភាពរបស់លោកធ្ងន់ធ្ងរណាស់ លោកស្មានថាលោកនឹងស្លាប់ទៅហើយ ហើយប្រពន្ធលោកក៏ត្រៀមចិត្តរួចរាល់ដែរ។

សំណាងហើយដែលគ្រូពេទ្យអាចទាញយកជីវិតលោកពីយមរាជមកវិញ។ នៅពេលដែលក្រោកពីគ្រែ លោកត្រូវរៀនដើរ រៀនឈរ រហូតដល់ជាសះស្បើយ។ ពេលនេះ លោកបានខំផ្សព្វផ្សាយការប្រុងប្រយ័ត្នចំពោះសត្វល្អិតដែលមានបាក់តេរីសាហាវបែបនេះ។ គួរឲ្យបញ្ជាក់ថា ករណីនេះ អាចបណ្ដាលឲ្យមនុស្សស្លាប់១ទៅ២ករណី ក្នុងចំណោម៥ករណី ដូច្នេះបុរសនេះពិតជាសំណាងណាស់៕


ប្រភព៖ http://metro.co.uk/2018/04/22/man-caught-flesh-eating-bug-water-fight-kids-garden-7488741/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់