ផ្ទុះការរិះគន់លើរូបសំណាកព្រះបាទជ័យវរ័ន្មទី៧ ដែលខុសទម្រង់ដើមស្ទើរ១០០%
ព្រះបាទជ័យវរ័ន្មទី៧ ជាព្រះរាជាដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរហើយទ្រង់ក៏ជាមហាក្សត្រកំពូលបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គគឺជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃកម្ពុជាទាំងមូល ដែលយើងនៅតែគោរពបូជាព្រះអង្គ ឲ្យសមនឹងស្នាព្រះហស្ថដ៏ធំធេងរបស់ព្រះអង្គ។


ដូច្នេះហើយ ទើបមានការសាងសង់រូបសំណាករបស់ព្រះបាទជ័យវរ័ន្មទី៧ នៅពេសពេញប្រទេសកម្ពុជា ពិសេសនៅតាមស្ថាប័ន សាលារៀន ជាដើម។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាញលើបណ្ដាញសង្គមហ្វេសប៊ុកពីរូបសំណាករបស់ព្រះអង្គនៅក្នុងសាលារៀនមួយ ដែលបង្កការរិះគន់ និង ខឹងសម្បារ យ៉ាងចាស់ដៃ។ រូបសំណាកនោះហាក់ដូចជាសង់ឡើងឲ្យរួចពីដៃសុទ្ធសាធ ទាំងរូបរាងមុខមាត់គឺខុសស្រលះពីរូបសំណាកដើមរបស់ព្រះបាទជ័យវរ្ម័នទី៧។



ក្នុងនោះមានអ្នកខមិនថា នេះជាការប្រមាថព្រះអង្គ ដែលសង់រូបសំណាកនេះ បែបខ្ជីខ្ជារដូច្នេះ។ អ្នកខ្លះក៏សំណូមពរឲ្យមានដំណោះស្រាយ អាចសាងសង់រូបសំណាកថ្មីឡើងវិញ ហើយខាងក្រសួងឬសាមីសាលារៀនអាចពិនិត្យឡើងវិញ ដើម្បីកុំឲ្យខុសពីរូបរាងដើមខ្លាំងបែបនេះពេក។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់