វាមិនដែលទេលោកព្រះ! ស្រ្តីម្នាក់ត្រូវពស់ចឹក បែរជាយកគាត់កប់ក្នុងលាមកគោ ចុងក្រោយបានត្រឹម…
ជំនឿដ៏ងងឹតងងល់នៅតែជាបញ្ហាចាក់ស្រេះនៅក្នុងសង្គមឥណ្ឌា ដែលជំនឿខ្លះ បានប្រាសចាកពីវិទ្យាសាស្រ្ត និង ការពិត ធ្វើឲ្យយើងបានត្រឹមតែគ្រវីក្បាលហួសចិត្តតែម្ដង។


ជាក់ស្ដែង មានស្រ្ដីម្នាក់ត្រូវបានពស់វែកចឹក នៅពេលដែលខ្លួនកំពុងតែដើរក្នុងព្រៃ ដើម្បីរកអូស។ នៅពេលភរិយាជួបគ្រោះបែបនេះហើយ បុរសជាប្ដីមិនព្រមបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យនោះទេ បែរជាទៅហៅគ្រូចាប់ពស់ មកព្យាបាលទៅវិញ។ គ្រូនោះបានធ្វើវិធីបុរាណ ដែលមិនសមហេតុផលទាល់តែសោះ ឡើងគួរឲ្យហួសចិត្ត នោះគឺ គាត់បានយកលាមកសត្វគោមកកប់ស្រ្ដីម្នាក់នោះ ដោយជឿថានឹងអាចដេញពិសពស់បាន។



ពួកគេបានកប់ស្រ្ដីរងគ្រោះអស់ប្រមាណ៧៥នាទី។ ចុងក្រោយ ប្ដីបានត្រឹមតែស្រក់ទឹកភ្នែក បាត់បង់ប្រពន្ធជាទីស្រឡាញ់ប៉ុណ្ណោះ ព្រោះគាត់បានថប់ដង្ហើមស្លាប់បាត់ទៅហើយ។ នេះជាអំពើព្យាបាលដ៏ឆ្គួតលីលា មិនត្រឹមតែមិនអាចបន្សាបពិសពស់ទេ បែរជាធ្វើឲ្យស្រ្ដីនោះថប់ខ្យល់ស្លាប់ ដូចជាកប់គាត់ទាំងរស់អញ្ចឹង។ ពិតជាគួរឲ្យអាណិតណាស់។ ច្បាស់ណាស់ថាជំនឿ ប្រពៃណីបុរាណយើងមិនអាចចោលបាន តែក៏ត្រូវជឿប្រកបដោយការពិចារណាដែរ មិនមែនដោយងងឹតងងល់នោះទេ៕



ប្រភព៖ https://www.mirror.co.uk/news/world-news/woman-suffocates-after-being-buried-12464455
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់