ឃើញស្តែងៗ កូនកម្លោះឥណ្ឌាត្រូវអ្នកចូលរួមមង្គលការបាញ់សម្លាប់ (មានវីឌីអូ)
កូនកម្លោះជនជាតិឥណ្ឌាម្នាក់ដែលមានឈ្មោះថា Sunil Verma អាយុ ២៥ ឆ្នាំត្រូវបានឃាតករបាញ់សម្លាប់ក្នុងពិធីមង្គលការរបស់ខ្លួនឯងដោយអ្នកបាញ់ សម្លាប់គឺជាអ្នកចូលរួមពិធីមង្គលការផ្ទាល់តែម្តង។


តាមរយៈសារព៍ត៌មាន Channel News Asia បានឲ្យដឹងថា កូនកម្លោះកម្សត់ដែល ត្រូវឃាតករបាញ់សម្លាប់គឺរស់នៅក្នុងតំបន់ Uttar Pradesh ខណៈដែលឃាតករ ជាអ្នកបាញ់សម្លាប់ត្រូវបានថតជាប់នៅក្នុងឃ្លីបវីឌីអូ។


នៅក្នុងវីឌីអូបង្ហាញថាកូនកម្លោះកម្សត់ម្នាក់នោះកំពុងតែប្រារព្ធពិធីមង្គលការរបស់ខ្លួនទៅតាមប្រពៃណីឥណ្ឌា ស្រាប់តែឃាតករដែលជាជនដៃដល់ បានដកកាំភ្លើងបាញ់សំដៅតែម្តង។ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងកូនកម្លោះត្រូវបាន បញ្ជូន ទៅកាន់មន្ទីពេទ្យដែលនៅក្បែរនោះ បន្ទាប់មកគ្រូពេទ្យបានឲ្យដឹងថា រូបគេ បានស្លាប់បាត់បង់ជីវិរបាត់ទៅហើយ។

គួរបញ្ជាក់ថាប៉ូលីសឥណ្ឌាបានចាប់ឃាតករក្រោយរយៈពេល ២ ថ្ងៃដែលកូនកម្លោះបានស្លាប់ ហើយឃាតករត្រូវបានគេដឹងថា Chandara ស្របពេលដែលប៉ូលីសកំពុងតែស៊ើបសួររកហេតុផលពិតប្រាកដដែលឃាតករដាច់ចិត្តបាញ់សម្លាប់កូនកម្លោះបែបនេះ៕

វីឌីអូ
https://www.youtube.com/watch?time_continue=10&v=tuaQU4BIhXM
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់