ដឹងការពិតនៅេពីក្រោយរឿងគូស្នេហ៍មួយគូររៀបការមិនហៅភ្ញៀវខ្លាចជាប់បំណុល
3723 Views
May 4, 2018
Tags: គូស្នេហ៍
កាលពីម្សិលមិញមានការស៊ែរតៗគ្នាពីរឿងគូស្នេហ៍មួយគូរដែលបានរៀបការដោយគ្រាន់តែសែនព្រេន និងមិនហៅភ្ញៀវមកចូលរួម កំពុងតែល្បីល្បាញខ្លាំង នៅក្នុងបណ្តាញសង្គម ហ្វេស ប៊ុក។



ក្នុងនោះដែររូបភាពនៃការសែនព្រេនទាំងនោះត្រូវបានផេកមួយចំនួនឆ្លៀតឱកាស និងបានសរសរថា៖ “រៀបការបែបសាមញ្ញសល់ទាំងលុយ និងមិនជាប់បំណុល ក្រោយរៀបការ”។


យ៉ាងណាមិញតាមរយៈគណនីសង្គមដែលមានឈ្មោះថា Mai You បានបកស្រាយ រឿងទាំងអស់នេះដោយលោកបានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងតែល្បីូ រៀបការមិនហៅភ្ញៀវខ្លាចជាប់បំណុលនេះ គឺបានរៀបការតាំងតែពីឆ្នាំ ២០១៧ មកម្លេះ ហើយចំពោះរូបភាពសែនព្រេននោះគ្រាន់តែជាការសែនព្រេន លើករាសីម្តងទៀត តាមគ្រូទាយប៉ុណ្ណោះ។


ជាមួយនឹងការសរសេរបង្ហាញនោះដែរម្ចាស់គណនីបណ្តាញសង្គមដដែលថែមទាំង បង្ហាញរូបថតក្នុងថ្ងៃមង្គលការរបស់គូស្នេហ៍ទាំង ២ ដែលបានធ្វើឡើងតាំងតែ ពីឆ្នាំ ២០១៧ មកម្លេះ៕


Tags: គូស្នេហ៍
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់