ភាពអស្ចារ្យនៃដ្រូនរបស់ចិន ១.៣៧៤ គ្រឿង បង្កើតជារូប ១៦ បែប បំផ្លាញស្ថិតិពិភពលោក (ទស្សនាវីដេអូនូវភាពអស្ចារ្យ)

935 Views
May 4, 2018
Tags:

អ្នកផលិតដ្រូន (Drone) របស់ប្រទេសចិន បានបំផ្លាញស្ថិតិពិភពលោក ចូល «ហ្គីនេស វើលដ៍ រីខត» ដោយការបង្កើតច្រើនបំផុតលើពិភពលោក មានចំនួនទាំងអស់ .៣៧៤ គ្រឿង ហោះព្រមគ្នាក្នុងរយៈពេល នាទី ក្នុងកម្ពស់ គីឡូម៉ែត្រ

 

 

ក្រុមហ៊ុន អ៊ីហាង អែគ្រីត ដែលជាអ្នកផលិតយន្តហោះគ្មានមនុស្សបើក (UAV) ជាក្រុមហ៊ុនខាងបច្ចេកវិជ្ជា របស់សហរដ្ឋអាមេរិកក្នុងការនាំយកដ្រូន មកហោះព្រមគ្នា ចំនួន .២១៨ គ្រឿង កាលពីពេលប្រកួតកីឡាអូឡាំពិក រដូវរងារនៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈកន្លងមក

 

 

កាលពីថ្ងៃអាទិត្យ ទី ឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានយកដ្រូន ចំនួន ១៥៦ គ្រឿង មកហោះហើរបង្ហាញក្នុងរាត្រីកណ្តាលយប់ ក្នុងទីក្រុងស៊ីអាន ដែលជាទីក្រុងទេសចរណ៍សំខាន់របស់ចិន ដោយហោះឡើងបង្កើតជារូបភាព ១៦ បែប

 

 

ប្រទេសចិនបានទទួលជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ទាំងដ្រូន,  Semiconductor និង មនុស្សយន្តនៅក្នុងខែសីហាឆ្នាំមុន ។ ចំណែកក្រុមហ៊ុន WL Intelligent Technologies ដែលជាក្រុមហ៊ុនរបស់ចិន ក៏បានបំផ្លាញស្ថិតិក្នុងការបង្ហាញមនុស្សយន្តលោតរាំស្រុះគ្នា ក្នុងពិភពលោកចំនួន ១.០៦៩ គ្រឿង តែស្ថិតិនេះត្រូវបំផ្លាញដោយក្រុមរបស់អ៊ីតាលី ក្នុងចំនួន ១.៣៧២ ​គ្រឿង កាលពីឆ្នាំ ២០១៦ ។

 

 

 

 

ដ្រូនរបស់ក្រុមហ៊ុនអ៊ីហាង អែគ្រីត លក់ក្នុងតម្លៃ ៣០០.០០០ ដុល្លារក្នុងមួយគ្រឿង​ ហើយកាលពីឆ្នាំកន្លងទៅ ខាងក្រុមហ៊ុន​ប្រកាសថា សម្រេចជោគជ័យក្នុងការសាកល្បងដ្រូន ផ្ទុកមនុស្សបានម្នាក់ និងអាចហោះបានល្បឿន ១៣០​​  គីឡូម៉ែត្រក្នុងមួយម៉ោង ។


ប្រភព ៖ bangkokbiznews

 

Tags:

Facebook Comment

Related Articles