ទៀតហើយ! បរទេសអង្គុយប្រមាថលើវត្ថុបុរាណដល់ថ្នាក់ William Guang លាន់មាត់ថា…

1390 Views
May 7, 2018

កាលពីពេលថ្មីៗនេះ មានករណីជនបរទេសអង្គុយពីលើវត្ថុបុរាណនៅប្រាសាទអង្គរវត្តដែលជាលិង្គរបស់ឥសូរនិងយោនីនាងឧមា ធ្វើឲ្យមហាជនផ្ទុះការខឹងសម្បារយ៉ាងខ្លាំង។

 

 

ក្នុងនោះ លោក William Guang ដែលជាអ្នកវិភាគលើហ្វេសប៊ុក ក៏បានបញ្ចេញមតិរិះគន់និងទឹកចិត្តក្ដៅក្រហាយថា៖

 

 

«នេះជា លឹង្គព្រះឥសូ នឹងយោនីនាងឧមា មិនមែនជាកៅអីសម្រាប់អង្គុយនោះឡេីយបេីជាខ្មែរមុនអង្គុយសូមប្រេីខួរក្បាលពិចារណាអោយវែងឆ្ងាយ បេីជាបរទេសវិញ នោះច្បាស់ណាស់ថាមកពីអាជ្ញាធរមិនហាមឃាត់ 😡ព្រោះបរទេសគេមិនស្គាល់ទេ

ហេីយអាជ្ញាធរពាក់ព័ន្ធដែលយកប្រាក់ខែរាស្ត្រ

ម្ដេចមិនយល់ពីតួនាទីរបស់ខ្លួន ? ហេតុអ្វីរបស់នេះមិនយកទុកថែរក្សាបែរជាទុកចោលកណ្ដាលវាលអោយគេជិះជាន់តាមអំពេីរចិត្ត

លឹង្គព្រះឥសូនឹងយោនីនាងឧម៉ា ជាតំណាងអារិយធម៌ខ្មែរពីបូរាណ នឹង ចាត់ទុកជាទេវរូបមួយបែបដែលបុព្វបុរសខ្មែរតែងតែគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា ។»

 

ពេលនេះ គេមិនទាន់ឃើញខាងអាជ្ញាធរចេញមុខមកថ្កោលទោសឬណែនាំជនបរទេសទាំងពីរនាក់នេះឬយ៉ាងណានោះទេ តែបើតាមខមិនអ្នកលេងហ្វេសប៊ុកបានឲ្យដឹងថា ពួកគាត់ជាជនជាតិជប៉ុនហើយពិតជាមិនបានដឹងថានេះជាចម្លាក់ដ៏មានតម្លៃតំណាងឲ្យការបង្កើតលោករបស់ព្រហ្មញ្ញសាសនាហើយពួកគាត់ក៏បានសុំទោសដែរ។ យ៉ាងណាមិញ ក៏មានអ្នកខ្លះខមិនថា នេះជាកំហុសរបស់អាជ្ញាធរដែលមិនបានដាក់ផ្លាកបញ្ជាក់ត្រឹមត្រូវ ហើយបរទេសពិតជាមិនដឹងមែន។ យើងសង្ឃឹមថានឹងមានការចាត់វិធានការពីសំណាក់អាជ្ញាធរព្រោះការមកដល់ប្រទេសណាមួយហើយ ទោះអ្នកជានរណាក៏ដោយ ក៏ត្រូវតែគោរពច្បាប់ វប្បធម៌ អរិយធម៌របស់ប្រទេសគេដែរ៕

 

 

 

 

 

 

 

 

Facebook Comment

Related Articles