បើកភ្នែកធំៗ! ត្រឹម១១ថ្ងៃ រឿងហូលីវូដ Avengers: Infinity War ដែលគេកំពុងល្បី រកចំណូលបានដល់ទៅ…
ខ្សែភាពយន្ដហូលីវូដដ៏ល្បីល្បាញរឿង Avengers: Infinity War ដែលកំពុងតែចាក់បញ្ចាំងអស់រយៈពេលត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ បានទទួលការគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រិយមិត្តជុំវិញពិភពលោក ក៏ដូចជាប្រិយមិត្តនៅកម្ពុជាផងដែរ ដល់ថ្នាក់បំបែកកំណត់ត្រាតែម្ដង។


ក្នុងរយៈពេលចាក់បញ្ចាំង១១ថ្ងៃ រឿង Avengers: Infinity War រកចំណូលបានលើសខ្សែភាពយន្ដនានាទាំងអស់នៅក្នងប្រវត្តិសាស្រ្ត នោះគឺ ទទួលបានទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លា ឯណោះ។


ចំណូលនេះទទួលបានច្រើនជាងរឿងល្បីៗកន្លងមក ដូចជា Wonder Women, Batman v Superman: Dawn of Justice, Guardians of the Galaxy, X-Men: Days of Future Past and Justice League ជាដើម។ ពិតជាអស្ចារ្យមែនទែន។


ក្នុងនោះ ប្រធានក្រុមហ៊ុន Marvel លោក Kevin Feige ពិតជាមានក្ដីរំភើបចិត្តចំពោះការគាំទ្រដធំធេងពីសំណាក់អ្នកគាំទ្រ ហើយបានសរសេរលិខិតថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ហើយបានហៅពួកគេជាអ្នកគាំទ្រដ៏អស្ចារ្យបំផុតនៅក្នុងលោក។ ដូច្នេះប្រសិនបើលោកអ្នកមិនទាន់បានទស្សនាខ្សែភាពយន្ដនេះ សូមកុំភ្លេចទៅទស្សនាណា កុំឲ្យស្ដាយក្រោយ ទាន់ពេលដែលរោងភាពយន្ដនៅភ្នំពេញកំពុងចាក់បញ្ចាំង៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់