រន្ធត់ណាស់! គ្រាន់តែត្រូវសត្វប្រភេទនេះខាំ បុរសម្នាក់ក្លាយជាជនពិការ ព្រោះ…

1347 Views
May 7, 2018

បុរសជនជាតិអង់គ្លេសអាយុ៤៦ឆ្នាំ បានរងការឈឺចាប់យ៉ាងខ្លាំងស្ទើរមិនអាចទ្រាំទ្របាន បន្ទាប់ពីខ្លួនរងគ្រោះដោយសារតែសត្វពីងពាងពិសមួយប្រភេទឈ្មោះថា “false widow spider” ខាំជើង។

 

 

 

 

ពិសរបស់សត្វពីងពាងនោះសាហាវមែនទែន គ្រាន់តែខាំភ្លាមបាន៤៨ម៉ោង បុរសម្នាក់នេះបានធ្លាក់ខ្លួនឈឺ ឈឺខ្នង  ហើយមេរោគបានចូលក្នុងឈាម ជើងក្លាយជាហើម គួរឲ្យតក់ស្លុតយ៉ាងខ្លាំង។ មេរោគបានធ្វើឲ្យសាច់រលួយ បង្កជាការឈឺចាប់យ៉ាងពន់ពេក រហូតដល់បុរសរងគ្រោះទាមទារឲ្យកាត់ជើងរបស់ខ្លួនតែម្ដង​ ហើយគ្រូពេទ្យក៏គ្មានជម្រើសដែរមានតែកាត់ជើងស្ដាំរបស់លោកចោល។

 

 

 

 

អ្វីដែលកាន់តែរន្ធត់ចិត្ត គឺបន្ទាប់ពីកាត់ជើងហើយ ដំបៅនៅតែបន្ដរលួយដដែល មិនឃើញមានលក្ខណៈប្រសើរឡើងនោះទេ។ ពេលនេះ លោកត្រូវការព្យាបាលជារៀងរាល់ថ្ងៃ ហើយត្រូវតែរស់នៅលើរទេះរុញហើយ។ លោកមិនអាចទៅធ្វើការបានតទៅទៀតទេ ថ្លៃចំណាយរ៉ាប់រងត្រូវពឹងលើភរិយា។ ដូច្នេះ លោកកំពុងតែដង្ហើយស្វែករកជំនួយពីការបរិច្ចាគរបស់សប្បុរសជន។

 

 

 

 

ជាទូទៅ ពីងពាងប្រភេទ “false widow spider” នេះមិនបង្កគ្រោះថ្នាក់ទេ តែវាអាចមានករណីពិសេសបែបនេះដែរ ដែលពិសរបស់វាសឹងតែធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត៕

 

A general view of a False Widow Spider at Drusillas Zoo Park in Alfriston, near Eastbourne.

 

ប្រភព៖ http://metro.co.uk/2018/05/06/dad-leg-amputated-bitten-false-widow-spider-7524985/#mv-a

Facebook Comment

Related Articles