ព្រឺរោម! កំអែលភ្នំភ្លើងក្ដៅៗហូរចូលផ្លូវដូចក្នុងរឿង មានអ្នកស្លុយឈរថតទៀត! (មានវីឌីអូ)

2614 Views
May 9, 2018

កាលពីពេលថ្មីៗនេះ មានការផ្ទុះកំអែលភ្នំភ្លើងនៅកោះហាវៃ សហរដ្ឋអាមេរិក ដែលបន្ដការហូរហៀរកំអែលមិនឈប់ឈរសោះ និង បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជន និង ផ្លូរ អស់ជាច្រើន បើទោះបីជាមិនមែនករណីធ្ងន់ធ្ងរក្ដី។

 

 

 

 

នៅក្នុងហេតុការណ៍ហូរកំអែលភ្នំភ្លើងនេះ គេមិនអាចធ្វើអ្វីទប់ស្កាត់វាមិនឲ្យហូរបានឡើយ មានតែបណ្ដោយទៅតាមធម្មជាតិ ហើយជន្លាសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ តាមការប៉ាន់ស្មាន កំអែលនេះអាចនឹងឈប់ហូរ ក្នងរយៈពេល៣ ទៅ ៤សប្ដាហ៍ទៀត។ ហើយស្របពេលដែលកំអែលកំពុងហូរយឺតៗ មកលើផ្លូវ គួរឲ្យស្រៀវឆ្អឹងខ្នង ក៏មានសារព័ត៌មានផ្ដិតយកទិដ្ឋភាពនោះតែម្ដង។

 

 

 

 

មេីលតាមវីឌីអូ ទោះបីជាហូរយឺតៗមែន តែក៏មេីលទៅគួរឲ្យខ្លាចដែរ។ ប៉ុន្ដែ ស្រាប់តែឃើញបុរសមិនស្គាល់មុខម្នាក់ ហ៊ានទៅជិត ឈរថតរូប ដោយឥតញញើតសោះតែម្ដង។

 

 

 

 

ចង់ដឹងថាទិដ្ឋភាពយ៉ាងណា តោះទស្សនាវីឌីអូទាំងអស់គ្នា៖​

 

https://www.youtube.com/watch?v=Kc6CIwBVo5s

 

https://www.youtube.com/watch?v=wiRdr5LzbwY

Facebook Comment

Related Articles