ម៉េចអញ្ចឹង? លោកតាអ្នកវិទ្យាសាស្រ្តអាយុ១០៤ឆ្នាំ បែរជាចង់សម្លាប់ខ្លួន ព្រោះ…

លោកតាអ្នកវិទ្យាសាស្រ្តដែលមានដើមកំណើតជាជនជាតិអង់គ្លេសម្នាក់ ជាមនុស្សដែលមានអាយុវែងដល់ទៅ១០៤ឆ្នាំ ហើយសុខភាពក៏ល្អមាំមួន ប៉ុន្ដែលោកបានសម្រេចចិត្តចង់ទៅប្រទេសស្វីស ដើម្បីទទួលបានសិទ្ធិបញ្ចប់ជីវិតខ្លួន។
លោកតាឈ្មោះ David Goodall បានកើតនៅឆ្នាំ១៩១៤ នៅប្រទេសអង់គ្លេស ហើយបានទៅនៅអូស្រា្ដលីនៅឆ្នាំ១៩៤៨។ នៅពេលដែលសាកសួរហេតុអ្វីលោកតាចង់សម្លាប់ខ្លួន ចម្លើយរបស់លោកតាហាក់ដូចជាចម្លែក។ ទោះបីជាលោកតាគ្មានជម្ងឺប្រចាំកាយដូចមនុស្សចាស់ផ្សេងទៀត តែលោកតាបាននិយាយថា គុណភាពជីវិតរបស់ខ្លួនបានថយចុះ កាន់តែយ៉ាប់យ៉ឺនខ្លាំង។ លោកតាស្ដាយក្រោយណាស់ ហើយមិនសប្បាយចិត្តទេ ដែលមានអាយុវែងខ្លាំងពេកដល់ទៅ១០៤ឆ្នាំបែបនេះ ដូច្នេះលោកតាចង់ស្លាប់។
លោកតាបន្ដថា មនុស្សចាស់ដូចជាលោក គួរតែទទួលបានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិសម្លាប់ខ្លួន បញ្ចប់ជីវិត។ គួរបញ្ជាក់ដែរថា សិទ្ធិស្ម័គ្រចិត្តសម្លាប់ខ្លួនដោយមានជំនួយពីអ្នកដទៃ គឺខុសច្បាប់នៅលើបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក មានតែប្រទេសស្វីសនោះទេ ទើបបើកទូលាយឲ្យការសម្លាប់ខ្លួននេះជារឿងស្របច្បាប់។ រឿងនេះហាក់ដូចជាចម្លែកដែរ ព្រោះមនុស្សជាច្រើនប្រាថ្នាចង់បានអាយុវែង លោកតាបែរជាចង់ស្លាប់ទៅវិញ៕
ប្រភព៖