នេះហើយជាខោខូវប៊យកំពុងពេញនិយម! ដឹងតម្លៃ ដាច់ផ្ងារ កោតមានអ្នកទិញដែរ…
ប្រិយមិត្តច្បាស់ជាដឹងហើយថា នៅបរទេស ការស្លៀកពាក់មានម៉ូដស៊ីវិល័យ ហើយខ្លះទៀតគឺចម្លែកៗ ធ្វើឲ្យយើងមិនហ៊ានស្លៀកតាមគេតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានខោខូវប៊យម៉ូដចម្លែក ឃើញហើយចង់ញាក់សាច់មួយប្រភេទកំពុងតែល្បីពេញអ៊ីនធើណែត។ ខោនោះគឺបញ្ចេញសាច់ជើងសឹងតែទាំងអស់តែម្ដង ហើយបិទបាំងតែបន្ដិចបន្តួចប៉ុននោះ។ បើភាសាសាមញ្ញយើងនិយាយថា ស្លៀកដូចអត់ស្លៀក។ ខោនេះត្រូវបានគេដាក់ឈ្មោះថា “extreme cut out jeans”។

ក្នុងនោះម៉ាកយីហោម៉ាកល្បីមួយ បានដាក់លក់ខោនេះ ហើយអ្វីដែលកាន់តែដាច់ផ្ញារនោះគឺមានអតិថិជននារីៗទិញយកមកស្លៀកទៀត ទាំងតម្លៃថ្លៃកប់ មិនសមនឹងទំនិញឡើយ។ ពេលនេះ ខោនេះលក់ដាច់ដល់ថ្នាក់អស់ស្តុកទៀតផង។


ប្រសិនបើមានអ្នកចង់បាន ទាល់តែកុម៉្មង់ទិញ។ ចំណែកឯតម្លៃវិញ យីហោ Carmar Denim បានដាក់លក់ក្នុងតម្លៃដល់ទៅ ១៦៨ដុល្លា។ បើ admin វិញ ទោះឲ្យទទេៗ ក៏មិនស្លៀកដែរ។ ចុះប្រិយមិត្តគិតយ៉ាងម៉េចដែរ? ជាម៉ូដឡូយឬឆ្គួតៗ?


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់